ព័ត៌មានទាន់ហេតុការណ៍៖

បច្ចេកវិទ្យា VAR នឹងបង្ហាញខ្លួនជាលើកដំបូងនៅពានរង្វាន់ AFC Champions League

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ី (AFC) បាននិយាយកាលពីថ្ងៃចន្ទថា AFC Champions League នឹងឃើញពីបច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្តាលនៅលើទីលាន ឬប្រព័ន្ធបច្ចេកវិទ្យាVAR ដែលបច្ចុប្បន្នទ្វីបអឺរ៉ុបកំពុងអនុវត្ត។

អង្គភាពគ្រប់គ្រងបាល់ទាត់តំបន់អាស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា VAR នឹងត្រូវបានអនុវត្តចាប់ពីវគ្គភាគនៃពានរង្វាន់ AFC Champions League ឆ្នាំ២០២០ ដែលជាការប្រើប្រាស់លើកដំបូងនៅក្នុងការប្រកួតរបស់ក្លិប។

VAR ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងសម្រាប់វគ្គ១ភាគ៤នៃព្រឹត្តិការណ៍ AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួមមុនពេលត្រូវបានអនុវត្តនៅគ្រប់ការប្រកួតទាំង៣២ប្រកួក្នុងព្រឹត្តិការណ៍ AFC U23 Championship ប្រទេសថៃ ឆ្នាំ២០២០ក្នុងខែមករា។

សេចក្តីថ្លែងការណ៍របស់ AFC បានអះអាងថា ប្រព័ន្ធ VAR ដែលមានគោលបំណងផ្តល់នូវអត្ថប្រយោជន៍ជាអតិបរមាក្នុងការកំណត់ចំពោះការសម្រេចចិត្ត ឬឧប្បត្តិហេតុក្នុងអំឡុងពេលប្រកួត ដើម្បីឲ្យការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងទីលានកាន់តែច្បាស់លាស់ ៕ដោយ៖ភារៈ


ចែករំលែក៖