ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតបាល់ទាត់នៅអាហ្សង់ទីននឹងមិនអនុញ្ញាតឲ្យមានអ្ន​កទស្សនាផ្ទាល់ក្នុងកីឡដ្ឋានរហូតដល់ឆ្នាំ២០២១

ចែករំលែក៖

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាប្រទេសអាហ្សង់ទីនលោក Matias Lammens បាននិយាយថា ការប្រកួតបាល់ទាត់នៅក្នុងប្រទេសអាហ្សង់ទីនទំនងជាត្រូវបានធ្វើឡើងដោយគ្មានអ្នកទស្សនានៅឯកីឡដ្ឋានយ៉ាងហោចណាស់រហូតដល់ដើមឆ្នាំ២០២១ ។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយកាសែតប្រចាំតំបន់ La Capital ក្នុងតំបន់ Mar del Plata ដែលជាទីក្រុងមួយក្នុងខេត្ត Buenos Aires លោក Lammens ត្រូវបានគេសួរថា តើការប្រកួតរដូវក្តៅនឹងប្រព្រឹត្តទៅដោយមាន ឬគ្មានអ្នកទស្សនា?

លោក Lammens បាននិយាយថា ជាមួយអ្នកទស្សនា ខ្ញុំមិនគិតដូច្នេះទេ ប្រសិនបើយើងក្រឡេកមើលអ្វីដែលកំពុងកើតឡើងនៅអឺរ៉ុប ដែលបាល់ទាត់បានកើតឡើងកាលពីជាងមួយខែមុននោះពួកគេក៏មិនបានវាយតម្លៃពីលទ្ធភាពនៃការលេងអនុញ្ញាតឲ្យមានអ្នកទស្សនាផ្ទាល់ដែរ។ដូច្នេះខ្ញុំគិតថាវាមិនទំនងនោះទេ យ៉ាងហោចណាស់ក៏ចាំផុតឆ្នាំនេះដែរ

សូមបញ្ជាក់ថា ការប្រកួបាល់ទាត់នៅប្រទេសអាហ្សង់ទីនត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី១៧ ខែមីនា ថ្ងៃមុនពេលប្រធានាធិបតីអាហ្សង់ទីនលោកAlberto Fernandez បានប្រកាសពីការដាក់ចេញនូវវិធានការទប់ស្កាត់ជាអចិន្ត្រៃយ៍ដើម្បីទប់ទល់នឹងវីរុសឆ្លងកូវីដ-១៩ កាលពីថ្ងៃទី១០ ខែសីហាមន្រ្តីកីឡាបានអនុញ្ញាតឱ្យចាប់ផ្តើមការហ្វឹកហាត់ឡើងវិញ ទោះបីពួកគេមិនទាន់បានប្រកាសពីការប្រកួតជើងឯកថ្នាក់ជាតិចាប់ផ្តើមក៏ដោយ

ដោយ៖ភារៈ


ចែករំលែក៖