ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាកម្មករបានដេកស្លាប់នៅក្នុងការដ្ឋានសំណង់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០មានបុរសជនជាតិខ្មែរជាកម្មករសំណង់ម្នាក់បានដេកស្លាប់នៅក្នុងការដ្ឋានសំណង់(បុរីជេជេ)។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា សាកសពមានឈ្មោះ នួន ប្រុសដែន ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករសំណង់
និងមានស្រុកកំណើតនៅភូមិទូកខ្ពស់ ឃុំទូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត បានដេកស្លាប់នៅក្នុងទីតាំងស្ថិតនៅចំណុចក្រុមទី២០ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។
បើតាមប្រភពពីអ្នកធ្វើការងារជាមួយនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា បុរសជាកម្មករសំណង់នេះតែងតែផឹកស្រាជំនួសការហូបបាយ លុះដល់ព្រឹកថ្ងៃទី២៥ ខែសីហា វេលាម៉ោង៦:៣០នាទីព្រឹក ក្រុមការងារក៏បានចុះទៅហៅតែមិនឮឆ្លើយក៏ចូលទៅមើលស្រាប់តែឃើញបុរសខាងលើបានស្លាប់ទៅហើយទើបនាំគ្នាផ្អើលឆោឡោតែម្តង ។
បច្ចុប្បន្នសាកសពខាងលើត្រូវបានសាច់ញាតិបញ្ជូនទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕ឆ្លាម សមុទ្រ


ចែករំលែក៖