ព័ត៌មានទាន់ហេតុការណ៍៖

មានពស់ថ្លាន់មួយក្បាលបានមកចាប់មាន់សុីនៅក្រោមផ្ទះពលរដ្ឋបង្កឱ្យមានការភ័យខ្លាច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានពស់ថ្លាន់ធំមួយក្បាលបានលូនចូលក្នុងផ្ទះពលរដ្ឋនៅម្តុំឆ្នេរព្រែកត្រែង កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ហើយមកដល់ព្រឹកថ្ងៃទី២៧ខែសីហានេះប្រជាពលរដ្ឋប្រាប់ថាបានចាប់ពស់ថ្លាន់នេះបានហើយ និងថានឹងនាំយកទៅប្រគល់ជូននគរបាលស្រុកស្ទឹងហាវដើម្បីចាត់ចែងបន្តជូនទៅផ្នែកជំនាញសត្វព្រៃ។

សូមបញ្ជាក់ថា មានពស់ថ្លាន់ធំមួយក្បាល ឡើងចូលក្នុងផ្ទះរបស់ពលរដ្ឋ នៅចំណុចឆ្នេរព្រែកត្រែង វេលាម៉ោងជិត១១យប់ថ្ងៃ២៦សីហា២០២០ ក្នុងនោះមានសត្វមាន់មួយក្បាលត្រូវបានពស់ថ្លាន់នេះ លេបជាចំណី។ ដោយសារតែការភ័យខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស ជាពិសេសក្មេងៗក្នុងផ្ទះ នៅយប់នោះពួកគាត់បានចេញមកខាងក្រៅផ្ទះទាំងអស់គ្នា និងបានស្នើសុំដល់មន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយដោះស្រាយបញ្ហានេះ ដូចជាជួយយកពស់នេះចេញពីផ្ទះរបស់គាត់៕ ឆ្លាម សមុទ្រ


ចែករំលែក៖