ព័ត៌មានទាន់ហេតុការណ៍៖

លោក Alegri អាចនឹងដឹកនាំក្លិប Inter Milan ជំនួសលោក Conte

ចែករំលែក៖

សារព័ត៌មានអុីតាលីបានផ្សាយថា លោក Aontonio Conte នឹងចាកចេញពីក្លិប Inter Milan នៅសប្តាហ៍នេះក្រោយមានការយល់ព្រមគ្នាទៅវិញទៅមកជាមួយម្ចាស់ក្លិបអុីតាលីមួយនេះ។

ការចាកចេញរបស់លោក Conte នេះក៏ដោយសារតែលោកបានដឹកនាំក្លិប Inter Milan បរាជ័យក្នុងលទ្ធផល ៣ទល់២ ជាមួយក្រុម Sevilla ក្នុងការប្រកួតពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសុក្រសប្តាហ៍មុន។

លោក Aontonio Conte គឺជាអតីតអ្នកចាត់ការទូទៅក្លិប Chelsea នៅអង់គ្លេស ប៉ុន្តែលោកដឹកនាំក្លិបនេះបានតែមួយរដូវកាលប៉ុណ្ណោះក៏ត្រូវក្លិបបណ្តេញចេញ ហើយត្រូវបានក្លិប Inter Milan អញ្ជើញឲ្យមកដឹកនាំរដូវកាលនេះដោយធ្វើបានល្អឈរចំណាត់ថ្នាក់លេខ២ចាញ់ក្រុមជើងឯកJuventus តែ១ពិន្ទុប៉ុណ្ណោះ និងបានដឹកនាំក្លិបឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ទៀតផង។

យោងតាមសារព័ត៌មានអុីតាលីបានបន្តថា អតីតអ្នកចាត់ការក្លិប Juventusលោក Massimiliano Alegri គឺជាបេក្ខជនឈានមុខគេក្នុងការមកដឹកនាំក្លិបមួយនេះ ស្របពេលដែលលោកបានចាកចេញពីក្លិបសេះបង្កង់កាលពីរដូវកាលមុន និងមិនទាន់មានក្លិបណាដឹកនាំនៅឡើយទេ ៕ដោយ៖ភារៈ


ចែករំលែក៖