ព័ត៌មានទាន់ហេតុការណ៍៖

ជនទំនើង ជាកូនប្រុសឧកញ៉ា ញឹក ផន ហៅតាកៅ អះអាងថា កាំភ្លើង AK47 គឺ រើសបានពីក្នុងដីនៅចម្ការអំពៅ

ចែករំលែក៖

កំពង់ឆ្នាំង៖ជនទំនើងឈ្មោះ ញឹក ផល រហស្សនាម០៩ កូនប្រុសឧកញ៉ា ញឹក ផន ហៅតាកៅ ថៅកែរណ្តៅដីដ៏ល្បីល្បាញនៅខណ្ឌសែនសុខ បានសារភាពប្រាប់សមត្ថកិច្ច ថា អាវុធ ធុន AK47 គឺ បានរើសពីក្នុងដីពេលភ្ជួរដាំអំពៅ ហើយយកមកដុសខាត់បាញ់ថ្នាំថ្មី ។ 

ទោះបីយ៉ាងណា ករណីនេះ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាអោយជំនាញចាត់ការយ៉ាងតឹងរុឹង ទៅតាមច្បាប់ជាធរមាន ។ 

នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះ ៕

 

ដោយ៖ចេស្តា


ចែករំលែក៖