ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ….មានអ្នកជាសះស្បេីយ​ ចំនួន​ ០៥នាក់​ និងមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីទេ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនព័ត៌មានថា៖ មានករណីជាសះស្បើយចំនួន ០៥នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ។ 

ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន៖

– ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧១នាក់ (ស្មើនឹង ៩៨,៩១% ធៀបនឹងចំនួនអ្នកមានវីរុសកូរីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៥៤នាក់ និងបុរស ២១៧នាក់ • អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៤នាក់ (ស្រ្តី ៥៥នាក់ និងបុរស ២២០នាក់ )

– អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន ០៣នាក់ ៖ + មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០១នាក់ (បុរស) + នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ០២នាក់ (ជាបុរស) ។

-ករណីជាសះស្បើយ ៖ ចំនួន ០៥នាក់

១-បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

២-បុរសជនជាតិចិនអាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ។

៣-បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ។

៤-បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

៥-បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ៖ បុរសជនជាតិចិនទាំង០៤នាក់ខាងលើ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន មកកម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ៕


ដោយ៖ សិលា


ចែករំលែក៖