ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជេីញត្រួតពិនិត្យការហ្វឹកហ្វឺនត្រៀមប្រារព្ធពិធីអបអរសាទរខួបអនុស្សវរីយ៍គម្រប់ ៣០ឆ្នាំថ្ងៃប្រកាសបង្កេីត កងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍គម្រប់ ១១ឆ្នាំ ថ្ងៃប្រកាសបង្កេីត បញ្ជាការដ្ឋានអង្គរក្ស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខនេះ៕
ដោយ៖សិលា