ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​ ! សមត្ថកិច្ច​ឃាត់ខ្លួននគរបាល​ ឈ្មោះ​ អេង​ សំអាត​ បញ្ជូនទៅតុលាការ​ ពីបទប្រទូស្តកេរ្តិ៍ខ្មាសលេីក្មេងស្រីអាយុ៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​បានធ្វេីការតាមដាន​ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះរួចមក នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ច​ បានអនុវត្តតាមដីកាតុលាការដោយបាននាំខ្លួនឈ្មោះ​ អេង​ សំអាត ជាមន្ត្រីនគរបាលនៃនាយកដ្ឋានភស្តុភា​រ ក្រសួងមហាផ្ទៃ​​ ពីបទចោទប្រកាន់​ “ប្រទូស្តកេរ្តិ៍ខ្មាស”​ លេីក្មេងស្រីអាយុ៧ឆ្នាំ​ បញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់​ ។

សមត្ថកិច្ច​នៅតែអះអាងថា​ ក្នុងនាមជា
មន្ត្រីអនុវត្តច្បាប់​មិនដែលព្រងេីយកន្តេីយ​ឬលាក់បាំងអ្វីឡេីយ ។ ជាក់ស្តែងសមត្ថកិច្ចមិនអាចអនុវត្តការងារណាដែលមិនមានភាពច្បាស់លាស់ឡេីយ​ ហេីយ
សមត្ថកិច្ចក៏មិនទុកករណីល្មេីសណាមួយចោលដែរ​ ។

ដេីម្បីឲ្យមានភាពច្បាស់លាស់មុននឹងអនុវត្តការងារ​អ្វី​មួយ គឺសមត្ថកិច្ចត្រូវតែធ្វេីការតាមជំនាញ​ ជាពិសេសត្រូវធ្វេីការស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន​ ចៀសវាងការអនុវត្តខុស​ ឬចាប់មនុស្សខុស​ ៕ ដោយ៖ ចេស្តា


ចែករំលែក៖