អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិនាពេលថ្មីៗនេះបង្ហាញឲ្យឃើញថា ផលប៉ះពាល់ដោយសារតែកូវីដ-១៩ចំពោះមនុស្សវ័យចំណាស់នៅអាមេរិក បានខឹងសម្បាយ៉ាងខ្លាំង ដល់ការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ មិនមានប្រសិទ្ធភាព ហើយមនុស្សចាស់រងផលប៉ះពាល់ខ្លាំងជាងគេ។
មិនតែប៉ុណ្ណោះ ពលរដ្ឋដែលមានសាច់ញាតិរងគ្រោះដោយសារកូវីដ-១៩ ក៏មិនគាំទ្រដល់ប្រធានាធិបតីដូណាល់ ត្រាំដែរ។
លោក Rose Konecky ដែលមានឪពុកអាយុ៨០ឆ្នាំ រស់នៅមណ្ឌលចាស់ជរា ហើយលោកបានជួបឪពុកបានតែម្តងគត់កាលពីខែមីនា រហូតមកដល់ពេលនេះមិនទាន់បានជួបទៀតនៅឡើយដោយសាតែការហាមប្រាមគ្រួសារទៅសួរសុខទុក្ខខ្លាចឆ្លងកូវីដ-១៩។
លោក Rose Konecky បានបង្ហាញពីគោលជំហរគាំទ្របេក្ខភាពប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២០ ។ ការសម្រេចខាងលើដោយសារតែលោកខកចិត្តនឹងការដឹកនាំរបស់លោកត្រាំ ក្នុងការទប់ស្កាត់ការឆ្លង កូវីដ-១៩។
តាមសារព័ត៌មាន NBC News បានផ្សាយថា លោកត្រាំ កំពុងតែចាញ់ប្រៀបទៅលើបេក្ខភាពចូ បៃឌិន សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។ តាមការស្ទង់មតិ ពលរដ្ឋដែលមានវ័យ៦៥ឆ្នាំឡើងទៅ ភាគច្រើនគាំទ្របេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ គឺលោក បៃឌិន។
តាមអង្គការក្រៅរដ្ឋាភិបាល Kaiser Family Foundation មណ្ឌលចាស់ជរា គឺជាសម្បុកកូវីដ-១៩ ។ តាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាល ពលរដ្ឋដែលរស់នៅមណ្ឌលចាស់ជរាជាង៧៦០០០នាក់ស្លាប់ ដោយសារកូវីដ-១៩ ស្មើនឹង៤០ភាគរយនៃចំនួនអ្នកសា្លប់នៅអាមេរិក៕ដោយ៖ធី រីណា