ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតអាមេរិក​​៖ លោកត្រាំបាត់បង់ការគាំទ្រ​ពីពលរដ្ឋវ័យចំណាស់ដោយសារតែកូវីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិនាពេលថ្មីៗនេះបង្ហាញឲ្យឃើញថា ផលប៉ះពាល់ដោយសារតែកូវីដ​-១៩​ចំពោះមនុស្សវ័យចំណាស់នៅអាមេរិក បានខឹងសម្បាយ៉ាងខ្លាំង ដល់ការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ មិនមានប្រសិទ្ធភាព ហើយមនុស្សចាស់រងផលប៉ះពាល់ខ្លាំងជាងគេ​។
មិនតែប៉ុណ្ណោះ ពលរដ្ឋដែលមានសាច់ញាតិរងគ្រោះដោយសារកូវីដ​-១៩​​ ក៏មិនគាំទ្រដល់ប្រធានាធិបតីដូណាល់ ត្រាំ​ដែរ។

លោក Rose Konecky ដែលមាន​ឪពុកអាយុ៨០ឆ្នាំ រស់នៅមណ្ឌលចាស់ជរា ហើយលោកបានជួបឪពុកបានតែម្តងគត់កាលពីខែមីនា រហូតមកដល់ពេលនេះមិនទាន់បានជួបទៀតនៅឡើយដោយសាតែការហាមប្រាមគ្រួសារទៅសួរសុខទុក្ខខ្លាចឆ្លងកូវីដ​-១៩។
លោក Rose Konecky បានបង្ហាញពីគោលជំហរគាំទ្របេក្ខភាពប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោត​នៅខែវិច្ឆិកាឆ្នាំ​២០២០ ។ ការសម្រេចខាងលើដោយសារតែ​លោកខកចិត្តនឹងការដឹកនាំរបស់​លោកត្រាំ ក្នុងការទប់ស្កាត់ការឆ្លង កូវីដ​-១៩។
តាមសារព័ត៌មាន NBC News បានផ្សាយថា លោកត្រាំ​ កំពុងតែចាញ់ប្រៀបទៅលើបេក្ខភាពចូ បៃឌិន សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។ តាមការស្ទង់មតិ ​ពលរដ្ឋដែលមានវ័យ៦៥ឆ្នាំឡើងទៅ​​ ភាគច្រើនគាំទ្របេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ គឺលោក បៃឌិន។
តាមអង្គការក្រៅរដ្ឋាភិបាល Kaiser Family Foundation មណ្ឌលចាស់ជរា គឺជា​សម្បុកកូវីដ​-១៩​ ។ តាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាល ពលរដ្ឋដែលរស់នៅមណ្ឌលចាស់ជរា​ជាង៧៦០០០នាក់​ស្លាប់ ដោយសារកូវីដ​-១៩ ស្មើនឹង៤០ភាគរយនៃចំនួនអ្នកសា្លប់នៅអាមេរិក​៕ដោយ៖ធី រីណា


ចែករំលែក៖