ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនក្រុមចោរដើរលួចបូមប្រេងម៉ាស៊ូតតាមការដ្ឋានជាច្រើនដង ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រុមចោរដើរលួចបូមប្រេងម៉ាស៊ូតតាមការដ្ឋាន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “លួច ” តាមបញ្ញាត្តិមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។

ដែលប្រព្រឹត្តនៅចំណុចភូមិ​ គោកត្រប់​ ឃុំ​ គោកត្រប់​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី​ ។​

ជនត្រូវចោទទី១ឈ្មោះ​ វាសនា​ សុភារដ្ឋ ភេទប្រុស អាយុ
២២ឆ្នាំ​ ជនជាតិ ខ្មែរ​ មុខរបរ កម្មករសំណង់​ នៅភូមិ​ ស្លែង​ ឃុំ​ត្រពាំង​វែង​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល ។

ទី២ឈ្មោះ​ រឿន​ ពិសី​ ភេទប្រុស អាយុ២៣​ឆ្នាំ​​ ជនជាតិ ខ្មែរ​ មុខរបរ មិន​ពិត​ប្រាកដ​ នៅភូមិ​ ថ្មី​ ឃុំ​ ថ្មី​​ ស្រុក​ កណ្តាល​ស្ទឹង​ ខេត្តកណ្តាល។

ទី៣ឈ្មោះ​ រឿន​ សីហា​ ភេទប្រុស អាយុ២៣​ឆ្នាំ​​ ជនជាតិ ខ្មែរ​ មុខរបរ មិន​ពិត​ប្រាកដ​ នៅភូមិ​ ត្រពាំង​ចក​ ឃុំ​ ថ្មី​​ ស្រុក​ កណ្តាល​ស្ទឹង​ ខេត្តកណ្តាល។

នគរបាលស្រុកកណ្តាលស្ទឹងបានអោយដឹងថា៖ នៅថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ​ វាសនា​ សុភារដ្ឋ​ និង​ ឈ្មោះ​ រឿន​ ពិសី​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ខាង​លើ​សំដៅ​ទៅ​ផ្ទះ​របស់​ឈ្មោះ​ រឿន​ សីហា​ ស្ថិត​នៅ​ភូមិ​ ត្រពាំង​ចក​ ឃុំ​ ថ្មី​ ស្រុកកណ្តាល​ស្ទឹង​ ពេល​ទៅដល់ផ្ទះ​ឈ្មោះ​រឿន​ សីហា​ ក៏បបួលគ្នាឡេីងជិះម៉ូតូ​ទាំង​បី​នាក់​ដេីម្បី​ដេីររក​លួចប្រេង​ម៉ាស៊ូត​ តាម​ការដ្ឋាន​ និង​ រណ្ដៅ​ដី​ លុះជិះ​ដល់​កន្លែង​កើត​ហេតុ​ជនសង្ស័យ​ទាំង​បី​នាក់​បាន​ឃេីញ​រថយន្ត​ដីយីឌុប​ មួយគ្រឿង​ ពណ៌​ ក្រហម​ មិន​ចាំម៉ាក​ ក៏នាំគ្នាជិះម៉ូតូ​ត្រឡប់ទៅ​កន្លែង​លក់ដូរ​ ២៤ម៉ោង​ស្ថិត​នៅ​ភូមិ​ កំពង់​ទួល​ ឃុំ​អន្លង់​រមៀត​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ដេីម្បី​ខ្ចី​ទុយោ​ និង​ សំបកកាដុង​ ដាក់​ប្រេង​ចំណុះ៣០លីត្រ​ចំនួន៣​ រួចក៏គ្នា​ជិះ​ត្រឡប់​ទៅ​កន្លែង​កេីតហេតុ​ ធ្វើ​សកម្មភាព​បូមប្រេង​ម៉ាស៊ូត​បាន​ចំនួន​៣កាន​ រួចក៏គ្នា​នាំគ្នាដឹក​ប្រេង​ម៉ាស៊ូត​ដែល​លួចបានយកទៅលក់នៅកន្លែងលក់ដូរ​ ២៤ម៉ោង​វិញ​ ពេលជិះដល់ចំណុច​ផ្សារ​ កំពង់​កន្ទួតក៏ជួប​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ បារគូកំពុង​ល្បាត​ ក៏ធ្វើ​ការសួរនាំចាប់ឃាត់ខ្លួ​ន​បញ្ជូន​មកកាន់​ អធិការ​ដ្ឋាន​តែម្តង​។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់បានសាភាពថា៖​កន្លងមក​ជនសង្ស័យ​ទាំង​៣នាក់ធ្លាប់ធ្វេីសកម្មភាពលួច​ ប្រេង​ម៉ាស៊ូត​ជាច្រេីនដងមកហេីយ៕ដោយ៖ ឆ ដា


ចែករំលែក៖