ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធសន្និសីទវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធសន្និសីទវីដេអូ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋាន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ ដោយឡែក លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃដឹកនាំ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន។

លោក ប៊ុន ហុន ក៏បាលលើកឡើងដែរថា សេចក្តីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានតាក់តែងក្នុងឆ្នាំ២០១៦ ហើយបានជួបប្រជុំពិភាក្សាជាបន្តបន្ទាប់ចំនួន៦៧លើករួចមកហើយ ដោយមានទាំងប្រជុំអន្តរក្រសួង ប្រជុំជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ព្រមទាំងមានជំនួយឧបត្ថមបច្ចេកទេសពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផងដែរ។ ជាមួយគ្នានេះ លោកសង្ឃឹមថា កិច្ចប្រជុំនាថ្ងៃនេះ តំណាងក្រសួងស្ថាប័ន្ធពាក់ព័ន្ធ នឹងជួយផ្តល់យោបល់ ព្រមទាំងផ្តល់ធាតុចូលបន្ថែមទៀតដើម្បីរៀបចំឱ្យសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះបានកាន់តែមានភាពសុក្រិត្យឡើង៕

ដោយ៖ សិលា


ចែករំលែក៖