ព័ត៌មានទាន់ហេតុការណ៍៖

Man City ចាញ់ Leicester City ក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់២ទល់៥

ចែករំលែក៖

ក្រុមខ្លាំងមេឃខៀវ Manchester City បានចាញ់ក្រុម​កញ្ជ្រោងខៀវ Leicester City ក្នុងលទ្ធផល២ទល់៥ នៅក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់មិនធ្លាប់មាន សម្រាប់រដូវកាលថ្មី២០២០-២០២១ កាលពីរាត្រីម្សិលមិញ។

២គ្រាប់របស់ក្រុម​ម្ចាស់ផ្ទះ Man City រកបានដោយកីឡាករ Mahrez នៅនាទីទី៤ បាននាំមុខទៅលើក្រុមភ្ញៀវ Leicester City  ។ លុះដល់នាទីទី៣៧កីឡាករ Vardy បានរកគ្រាប់បាល់តាមស្មើវិញដោយស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ រហូតដល់នាទីទី៥៣ កីឡាកររូបនេះបានរកគ្រាប់បាល់នាំមុខវិញ និងនៅនាទីទី៥៨ ក៏រកបាន១គ្រាប់ទៀតក្នុងបាល់ប៉េណាល់ទីដដែល។

ចូលដល់នាទីទី៧៧ កីឡាករ Maddison របស់ក្រុមភ្ញៀវ ក៏រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុម Leicester City  នាំមុខ៤ទល់១ ប៉ុន្តែនៅនាទីទី៨៤កីឡាករ Akéរបស់ក្រុម Man City រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៨៨ជិតចប់ការប្រកួត Tielemans រកបានបាល់ប៉េណាល់ទី១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុ​មម្ចាស់ផ្ទះ Man City ចាញ់ក្រុម Leicester City  ក្នុងលទ្ធផល ២ទល់៥ ។

លទ្ធផលនេះធ្វើឲ្យក្រុម Man City ឈរចំណាត់ថ្នាក់លេខ១៣ក្នុងតារាង Premier League បណ្តោះអាសន្ន មានតែ៣ពិន្ទុប៉ុណ្ណោះស្មើជាមួយក្រុម Man United ។ ចំណែកក្រុមខ្លាំង Leicester City  បន្តឈរចំណាត់ថ្នាក់លេខ១បណ្តោះអាសន្ន ដោយ៣ប្រកួតដើមរដូវកាលនេះឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុនៅក្នុងដៃ ៕ដោយ៖ភារៈ


ចែករំលែក៖