ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលរបងផ្ទះគេស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះមានឈ្មោះ កាយ មករា អាយុ២១ឆ្នាំ​ មានមុខរបរអ្នកមើលកាមេរ៉ា  មានទីលំនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូ ម៉ាកXR ពាក់ស្លាកលេខ តាកែវ 1L-1080 ក្នុងទិសដៅពីកើតទៅលិច ពេលជិះមកដល់ផ្លូវកោង ប្រហែលជាកាច់ចង្កូតមិនទាន់ទើបជ្រុលទៅបុកបង្គោលរបងផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖