ព័ត៌មានទាន់ហេតុការណ៍៖

ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១

ចែករំលែក៖

ជាមួយនឹងការចាប់ឆ្នោតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១នេះ ការរំពឹងទុកនឹងត្រូវបញ្ចប់នៅយប់ថ្ងៃពុធបន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះ។ គេនៅចាំមើលថា តើក្រុមណាជាក្រុមទាំង៦ដែលនឹងត្រូវបំពេញសម្រាប់កៅអីដែលនៅសល់ក្នុង Pot ទី៣ និងPot ទី៤ ។

ក្រុមអធិរាជស Real Madrid និង Sevilla នឹងមានសិទ្ធិក្លាយជាក្រុមកំពូលក្នុងនាមជាម្ចាស់ជើងឯក La Liga និងអ្នកឈ្នះ Europa League រៀងៗខ្លួន។

ទន្ទឹមនឹងនេះដែរក្រុម Barcelona និង Atletico Madrid នឹងស្ថិតក្នុងPot ទី២ រួមជាមួយ Manchester City, Manchester United, BorussiaDortmund, Chelsea, Ajax និង Shakhtar Donetsk មានន័យថាពួកគេអាចប្រឈមមុខនឹងក្រុម Bayern Munich, Liverpool, Juventus, Paris Saint-Germain, Zenit Saint Petersburg និង Porto

ចំណែកក្រុម RB Leipzig, Inter, Lazio និង Atalanta មានការផ្គូរផ្គងរួចទៅហើយជាមួយក្រុម Borussia Moenchengladbach, Istanbul Basaksehir និង Stade Rennais រីឯក្រុម Lokomotiv Moscow, Marseille និង Club Brugge បានកក់កន្លែងរបស់ពួកគេរួចហើយនៅក្នុងការចាប់ឆ្នោតកាលពីថ្ងៃព្រហស្បតិ៍

អ្នកឈ្នះនៃវគ្គជម្រុះរវាងក្រុម Dynamo Kyiv ទល់នឹង K.A.A.Gent នឹងទៅជំនួសទៅក្នុង Pot ទី៣ ខណៈដែលក្រុមឈ្នះដូចជា SlaviaPrague-Midtjylland និង Molde-Ferencvaros នឹងទៅរកPot ទី

សម្រាប់ការប្រកួតដែលនៅសល់ (Red Bull Salzburg, Maccabi Tel Aviv, Krasnodar-PAOK និង Olympiacos-Omonia) កៅអីដែលអាចទៅលេងវគ្គចែកពូលអាស្រ័យលើក្រុមណាដែលឈ្នះ។

ខាងក្រោមនេះគឺជាក្រុមដែលនៅ Pot ទាំង៤ត្រូវលេងវគ្គចែកពូលសម្រាប់ក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១៖

Pot 1: ក្រុម Bayern Munich, Sevilla, Real Madrid, Liverpool, Juventus, Paris Saint-Germain, Zenit Saint Petersburg និង Porto ។

Pot 2: ​​Barcelona, ​​Atletico Madrid, Manchester City, Manchester United, Shakhtar Donetsk, Borussia Dortmund, Chelsea, Ajax ។

Pot 3: RB Leipzig, Inter, Lazio, Atalanta ។

Pot 4: Borussia Moenchengladbach, Istanbul Basaksehir, StadeRennaisដោយ៖ភារៈ


ចែករំលែក៖