ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកមេបញ្ជាការរង អាវុធហត្ថ ខេត្ត លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរលោកនាយការិយាល័យ និងជំនួយការ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលដល់អាយុចូលសោធននិវត្តន៍ និងពិការ តាមច្បាប់កំណត់ ឆ្នាំ២០២០ ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅសាលប្រជុំធំកងរាជអាវុធហត្ថខេត្ត។
ក្រោយពីបញ្ចប់ពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការកងរាជអាវុធហត្ថខេត្ត បានបន្តដឹកនាំ លោកមេបញ្ជាការរង អ.ហ ខេត្ត លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ និងជំនួយការ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងយោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុចូលសោធននិវត្តន៍ និងពិការ អញ្ជើញចូលរួមស្ដាប់ប្រសាសន៍សំណេះសំណាល របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) ក្នុងឱកាសនោះដែរលោកនាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភដល់យោធិនចូលសោធននិវត្តន៍ និងពិការចំនួន១៦នាក់ ក្នុងនោះយោធិនពិការចំនួន០២នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ម៉ឺនរៀល និងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនរៀលទៀតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សរុបជាថវិកាក្នុងម្នាក់ទទួលបាន១លានរៀល៕
ដោយ៖ ស សម