ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់យោធិន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកមេបញ្ជាការរង អាវុធហត្ថ ខេត្ត​ លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន​ អនុប្រធានមន្ទីរលោកនាយការិយាល័យ និងជំនួយការ​ លោកមេបញ្ជាការ មេបញ្ជាការ​រងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលដល់អាយុចូលសោធននិវត្តន៍ និងពិការ តាមច្បាប់កំណត់ ឆ្នាំ២០២០ ។ ពិធីនេះ​ប្រារព្ធ​ធ្វើ​ឡើង​ក្រោមអធិបតីភាព លោកឧត្តម​សេនី​យ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅសាលប្រជុំធំកងរាជអាវុធហត្ថខេត្ត។ 

ក្រោយពីបញ្ចប់ពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការកងរាជអាវុធហត្ថខេត្ត បានបន្តដឹកនាំ លោកមេបញ្ជាការរង អ.ហ ខេត្ត​ លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន​ អនុប្រធានមន្ទីរ លោកនាយការិយាល័យ និងជំនួយការ​ លោកមេបញ្ជាការ មេបញ្ជាការ​រងមូលដ្ឋាន ក្រុង ស្រុក និងយោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុចូលសោធននិវត្តន៍ និងពិការ អញ្ជើញចូលរួមស្ដាប់ប្រសាសន៍សំណេះសំណាល របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) ក្នុងឱកាសនោះដែរលោកនាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភដល់យោធិនចូលសោធននិវត្តន៍ និងពិការចំនួន១៦នាក់ ក្នុងនោះយោធិនពិការចំនួន០២នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ម៉ឺនរៀល និងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនរៀលទៀតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សរុបជាថវិកាក្នុងម្នាក់ទទួលបាន១លានរៀល៕

ដោយ៖ ស សម


ចែករំលែក៖