ព័ត៌មានទាន់ហេតុការណ៍៖

រសៀលនេះលោកឧត្ដមសេនីយ៍ត្រី បាន ប៊ិន ដឹកនាំកម្លាំងកងរាជអាវុធហត្ថចំនួន៥៥នាក់ សហការជាមួយកម្លាំងកងពលតូចថ្មើជើងលេខ៥១ ចុះបារកំប្លោក ស្អុយរលួយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តន៍តាមទិសស្លោកដែលដាក់ចេញដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៖
-ប្រទេសជាតិត្រូវតែការពារ
-ប្រជាត្រូវតែបម្រើ
-ច្បាប់ត្រូវតែគោរព
-បទល្មើសត្រូវតែបង្ក្រាប
នៅរសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី បាន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថចំនួន៥៥នាក់ សហការជាមួយកម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងបញ្ជាការតំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យ កម្លាំងនគរបាលខេត្ត-ក្រុង រួមជាមួយជំនាញជលផលខេត្ត អាជ្ញាធរក្រុង/សង្កាត់ ដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះរុញច្រាន និងបារកំប្លោកដែលស្អុយរលួយ និងកកស្ទះធ្វើឱ្យត្រីមួយចំនួនធំចេញពីទីតាំងកន្លែងអភិរក្សពូជត្រី ចំណុចស្ទឹងវត្តសេនាប្រជុំពលភ្មៀត (ហៅវត្តភ្នៀត) ស្ថិតក្នុងភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

ដោយ៖ សិលា


ចែករំលែក៖