ព័ត៌មានទាន់ហេតុការណ៍៖

នៅឆ្នាំ២០៣០ខាងមុខនេះ! លោក បូរី​ស ច​ន​សុន ​សន្យា​បង្កើន​ទំហំ​ដី​អភិរក្ស​ឲ្យ​ដល់​៣០​ភាគរយ​នៃ​ផ្ទៃដី​សរុបចក្រភព​អង់គ្លេស

ចែករំលែក៖

អន្តរជាតិ៖យោងតាមសារព័ត៌មាន BBC នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបូរី សុន បានសន្យាបង្កើនទំហំដីអភិរក្សឲ្យដល់៣០ភាគរយនៃផ្ទៃដីសរុបរបស់ចក្រភពអង់គ្លេសហើយលោក សុន នឹងចូលរួមជាមួយមេដឹកនាំចំនួនប្រទេស ក្នុងយុទ្ធនាការបញ្ចៀសការបាត់បង់នៅក្នុងពិភពលោកធម្មជាតិនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ដើម្បីអនុវត្តតាមការប្ដេជ្ញាចិត្តដែលមានគោលដៅគាំទ្រដល់ការងើបឡើងនៃធម្មជាតិ តំបន់ជនបទរបស់ប្រទេសអង់គ្លេសចំនួនបួនសែននាក់ហិកតា នឹងត្រូវដាក់ឲ្យក្រោមការការពារ ស្របពេលដែលទំហំដីអភិរក្សនៅផ្នែកផ្សេងទៀតនៅចក្រភពអង់គ្លេស ក៏នឹងត្រូវបង្កើនដែរ

សារព័ត៌មាន BBC បន្តថា លោកបូរី សុន នឹងប្រកាសពីការប្ដេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការបង្កើនទំហំដីអភិរក្សក្នុងកិច្ចប្រជុំអន្តរជាតិមួយស្ដីពីធម្មជាតិ ពីព្រោះសព្វថ្ងៃ ផ្ទៃដីឧទ្យានជាតិដែលជាតំបន់មានសម្រស់ធម្មជាតិល្អប្លែក និងតំបន់ការពារផ្សេងៗទៀត មានទំហំ២៦ភាគរយនៃផ្ទៃដីប្រទេសអង់គ្លេស ក្នុងសម្រង់សុន្ទរកថាដែលលោក សុន នឹងថ្លែងក្នុងជំនួបខាងមុខ រដ្ឋាភិបាលរបស់លោក នឹងបង្កើនចំនួនផ្ទៃដីដែលទទួលបានការការពានេះពី២៦ភាគរយនាពេលបច្ចុប្បន្នដល់៣០ភាគរយនៅឆ្នាំ២០៣០

ខណៈបរិស្ថាន ជាបញ្ហាដែលស្មុគស្មាញនោះ រដ្ឋាភិបាលអង់គ្លេស នឹងធ្វើការជាមួយប្រទេសស្កុតលែ វែលស៍ និងអៀរឡង់ខាងជើងក៏ដូចជាម្ចាស់ដីឯកជនដើម្បីបង្កើនបរិមាណដីការពារនៅទូទាំងចក្រភពអង់គ្លេស អង់គ្លេសស្កុតលែ វែលស៍ និងអៀរឡង់ខាងជើង ជារដ្ឋចំណុះចក្រភពអង់គ្លេស

ចំណែកអ្វីដែលលោក សុន នឹងថ្លែងក្នុងកិច្ចប្រជុំអន្តរជាតិខាងលើនេះថា៖​ «​យើងមិនអាចស្ទាក់ស្ទើរ និងពន្យារពេលបានទេ ព្រោះជីវចម្រុះកំពុងបាត់បង់រាល់ថ្ងៃ ហើយការបាត់បង់នេះ មានអត្រាគួរឲ្យភ័យខ្លាចទៀតផង​» បន្ថែមពីនេះលោកក៏នឹងទទូចឲ្យប្រទេសទាំងអស់ប្រែក្លាយការនិយាយទាំងអម្បាលម៉ានទៅជាសកម្មភាពជាក់ស្ដែង និងសម្រេចឲ្យបានគោលដៅសម្រាប់ការការពារធម្មជាតិជាមួយការដាក់កំហិតតែម្ដង

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសរូបនេះ ក៏នឹងចុះហត្ថលេខាលើ «​ការសន្យារបស់មេដឹកនាំសម្រាប់ធម្មជាតិ​» ដែលរួមបញ្ចូលការប្តេជ្ញាចិត្តផ្តល់អាទិភាពដល់ការស្តារបរិស្ថានឡើងវិញក្នុងវិធានការស្ដារសេដ្ឋកិច្ចក្រោយការរីករាលដាលនៃវីរុសកូរ៉ូណាការស្រេចឲ្យបានគោលដៅជីវចម្រុះ និងការបង្កើនហិរញ្ញប្បទានសម្រាប់ធម្មជាតិ៕ដោយ៖សតារា


ចែករំលែក៖