ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌ Serie A របស់ប្រទេសអុីតាលីប្រឈមនឹងកង្វះប្រាក់ចំណូលចំនួន៥៨៣លានដុល្លារ

ចែករំលែក៖

ក្របខ័ណ្ឌបាល់ទាត់លីគកំពូលរបស់ប្រទេសអុីតាលីបានបាត់បង់ចំណូលជាង៥០០លានអឺរ៉ូ (៥៨៣លានដុល្លារអាមេរិក) ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលទិន្នន័យនេះជាការព្រមានរបស់ឧស្សាហកម្មក្នុងវិស័យបាល់ទាត់ប្រទេសនេះ

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលប្រទេសអុីតាលីបានច្រានចោលសំណើដើម្បីអនុញ្ញាតឱ្យអ្នកទស្សនាកាន់តែច្រើនឡើងនៅក្នុងព្រឹត្តិការណ៍កីឡារួមទាំងការអនុញ្ញាតឲ្យមានអ្នកទស្សនា១០០០នាក់នាពេលបច្ចុប្បន្ននៅឯការប្រកួតបាល់ទាត់ SerieA

នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Serie A លោក Luigi De Siervo បានប្រាប់ទូរទស្សន៍រដ្ឋថា រហូតមកដល់ពេលនេះក្របខ័ណ្ឌ Serie A កំពុងជួបប្រទះនូវការខ្វះខាតទឹកប្រាក់ជាង៥០០លានផោន ប្រព័ន្ធទាំងមូលគឺជិតដល់ការដួលរលំហើយដោយអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាបង្កើនការដាក់ឲ្យមានអ្នកគាំទ្របណ្តើរៗនៅតាមការប្រកួតនានាក្នុងកីឡដ្ឋាន

ប្រាក់ចំណូលពីការប្រកួតមានចំនួនប្រហែល១១ភាគរយនៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ក្លិបនៅក្របខ័ណ្ឌ Serie A ដែលភាគច្រើនត្រូវបានបង្កើតឡើតាមរយៈការចាក់ផ្សាយតាមទូរទស្សន៍ត្រឹមត្រូវ។ ប៉ុន្តែប្រភពចំណូលនេះក៏កំពុងធ្លាក់ចុះផងដែរដោយសារតែអ្នកផ្សព្វផ្សាយទូទាំងពិភពលោកឆ្លើយតបនឹងចំណូលផ្សាយពាណិជ្ជកម្មទាបជាងមុនដោយកាត់បន្ថយការចំណាយលើកិច្ចព្រមព្រៀងខាងប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ទៅលើក្លិបដែលមានបំណុល ក្របខ័ណ្ឌ Serie A កំពុងពិចារណាលក់ភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុនដែលទើបបង្កើតថ្មីដែលគ្រប់គ្រងសិទ្ធិផ្សាយរបស់លីគសម្រាប់រយៈពេល១០រដូវកាល។ បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយ២គឺ CVC Capital Partners និង Bain Capital កំពុងកាន់កាប់ភាគហ៊ុន ១០ភាគរយនៃប្រព័ន្ធផ្សព្វផ្សាយបាល់ទាត់អុីតាលីទាំងមូល

ប្រភពព័ត៌មានពីសារព័ត៌មានក្នុងស្រុកបានសរសេរថា ក្របខ័ណ្ឌ Serie A រំពឹងថានឹងទទួលបានការផ្តល់ជូនចុងក្រោយសម្រាប់សិទ្ធិប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួននៅថ្ងៃទី២ ខែតុលា។ ក្លិបនៃក្របខ័ណ្ឌ Serie A នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃទី៩ ខែតុលាដើម្បីពិនិត្យមើលការដេញថ្លៃនេះ។លោក De Siervo នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Serie A បាននិយាយថាក្លិបនឹងត្រូវជួបគ្នានៅថ្ងៃទី ១០ ខែតុលាខាងមុខនេះដើម្បីពិភាក្សាអំពីការផ្តល់ជូននេះ

ដោយ៖ភារៈ


ចែករំលែក៖