ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ដោយសារជំនន់ទឹកភ្លៀងនៅថ្ងៃទី០៤ ជន់ចូលផ្ទះប្រជាពលរដ្ឋ១៤៣ខ្នង និងវត្ត១កន្លែង

ចែករំលែក៖

ខេត្តប៉ៃលិន៖ មុននេះបន្តិច នាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់លើផេកផ្លូវការថា៖ ដោយសារជំនន់ទឹកភ្លៀងនៅថ្ងៃទី០៤ ជន់ចូលផ្ទះប្រជាពលរដ្ឋ១៤៣ខ្នង និងវត្ត១កន្លែង នៅខេត្តប៉ៃលិន។

ខាងក្រសួងបានបន្តថា៖ នៅខេត្តប៉ៃលិន ផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម ៖
– ទឹកជន់ចូលផ្ទះប្រជាពលរដ្ឋចំនួន ១៤៣ខ្នង និងវត្ត ០១កន្លែង ជន់លិចផ្លូវលំ ០១ខ្សែប្រវែង៥០០ម និងខ្នងប្រឡាយប្រវែង ១៧០ម ស្ថិតក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ គិតត្រឹមម៉ោង៦ ល្ងាចនេះ ទឹកបានស្រកទៅវិញអស់៩៥ ខ្នងផ្ទះ នៅសល់៤៨ ខ្នងផ្ទះ និងផ្លូវស្រកអស់ ៣២០ម នៅសល់ ១៨០ម ខ្នងប្រឡាយ ស្រកអស់ទាំងស្រុង ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖