ព័ត៌មានទាន់ហេតុការណ៍៖

តើនៅលើពិភពលោកមានមេដឹកនាំ ប៉ុន្មាននាក់ហើយឆ្លងកូវីដ-១៩?

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស នាយករដ្ឋមន្ត្រីរុស្ស៊ី …ហើយពេលនេះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ស្ថិតនៅក្នុងចំណោមមេដឹកនាំដែលបានឆ្លងកូវីដ-១៩។ លោកត្រាំបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩នៅថ្ងៃទី២ខែតុលា។ នៅពេលនេះលោកត្រាំកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា ។ តើមេដឹកនាំរូបណាខ្លះឆ្លងកូវីដ-១៩?
១-នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson អាយុ៥៦ឆ្នាំ បានឆ្លងកូវីដ-១៩នៅចុងខែមីនា ហើយបានចាកចេញពីមន្ទីរពេទ្យព្យាបាលនៅថ្ងៃទី១២ខែមេសា។
២-នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishutin អាយុ៥៤ឆ្នាំ បានរកឃើញឆ្លងកូវីដ-១៩នៅថ្ងៃទី៣០ខែមេសា ហើយលោកវិលត្រឡប់មកធ្វើការវិញនៅថ្ងៃទី១៩ខែឧសភា។
៣-នាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan អាយុ៤៥ឆ្នាំ បានផ្តាច់ខ្លួននៅដាច់ដោយឡែក នៅដើមខែមិថុនា។ ក្រោយព្យបាលរយៈពេល ១សប្តាហ៍ ក៏ជាសះស្បើយពីកូវីដ-១៩។
៤-ប្រធានាធិបតី ហុងឌុយរ៉ាស់(Honduras )លោក Juan Orlando Hernández អាយុ៥១ឆ្នាំ បានឆ្លងកូវីដ-១៩នៅខែមិថុនា ហើយបានចេញពីមន្ទីរពេទ្យនៅថ្ងៃទី២ខែកក្កដា។
៥-ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro អាយុ៦៥ឆ្នាំ ធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅដើមខែកក្កដា ហើយនៅថ្ងៃទី២៥ខែកក្កដា លោកប្រកាសថាអវិជ្ជមានកូវីដ-១៩។
៦-ប្រធានាធិបតិបណ្តោះអាសន្នបូឡាវី លោកស្រី Anez អាយុ៥៣ឆ្នាំ បានឆ្លងកូវីដ-១៩ នៅដើមខែកក្កដា ហើយវិលត្រឡប់មកធ្វើការវិញនៅថ្ងៃទី២៥ខែកក្កដា។
៧-ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ។
៨-ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei ឆ្លងកូវីដនៅថ្ងៃទី១៨ខែកញ្ញា។
៩-ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ឆ្លងកូវីដ-១៩ នៅថ្ងៃទី២ខែតុលា៕ដោយ៖ធី រីណា


ចែករំលែក៖