ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជនហ្វីលីពីន បើទោះបី​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខ្លាំងក៏ដោយ នៅតែគាំទ្រ និង​ទំនុកចិត្ត​ខ្ពស់​ក្នុងការដឹកនាំរបស់លោកឌូ​ទើ​តេ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមការស្ទង់មតិថ្នាក់ជាតិមួយដែលរៀបចំឡើងដោយស្ថាប័នស្រាវជ្រាវឯករាជ្យ Pulse Asia បានបញ្ជាក់នៅថ្ងៃទី ខែតុលាឆ្នាំ២០២០ថា បើទោះបីជាការផ្ទុះរាលដាលជំងឺកូវីដ​-១៩ក្នុងប្រទេសហ្វីលីពីនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែសម្រាប់ប្រជាជនហ្វីលីពីន នៅតែបន្តរក្សាអត្រាគាំទ្រ និងទំនុកចិត្តខ្ពស់របស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ខណៈដែលមនុស្សនាក់ក្នុងចំណោម១០នាក់បានគាំទ្រការដឹកនាំរបស់មេដឹកនាំរូបនេះ

ការស្ទង់មតិដដែល បង្ហាញថា អត្រាគាំទ្រនិងទំនុកចិត្តជាថ្មីសម្រាប់លោកប្រធានាធិបតីហ្វីលីពីនរូបនេះ បានកើនឡើងភាគរយ បើធៀបនឹងការស្ទង់មតិក្នុងខែធ្នូឆ្នាំ២០១៩ ដែលមាន៨៣ភាគរយ ប៉ុន្តែទោះជាយ៉ាងណា ស្ថាប័នស្រាវជ្រាវឯករាជ្យ Pulse Asia ពុំមានរបាយការណ៍ស្ទង់មតិក្នុងពាក់កណ្ដាលឆ្នាំ២០២០ឡើយ ដោយលើកហេតុផលថា វិធានការបិទប្រទេសរបសរដ្ឋាភិបាលរារាំងខ្លួនក្នុងការរៀបចំការស្ទង់មតិ ខណៈចន្លោះពីថ្ងៃទី ១៤២០ ខែកញ្ញា បានបង្ហាញថា ៩១ភាគរយនៃប្រជាជនហ្វីលីពីន១២០០នាក់ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលចូលរួមការស្ទង់មតិនេះ ពេញចិត្តចំពោះការងាររបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេក្នុងការចាត់ចែងកិច្ចការទប់ទល់ជំងឺកូវីដ​-១៩

ជាក់ស្តែងអត្រាគាំទ្រលើការដឹកនាំរបស់លោកឌូទើតេ នៅបន្តកើនឡើងទោះបីជាហ្វីលីពីន ជាប្រទេសរងគ្រោះខ្លាំងបំផុតមួយដោយសារជំងឺកូវីដ​-១៩ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ក៏ដោយក្តី

សូមជម្រាបផងថា បើគិតត្រឹមថ្ងៃទី ២០ ខែកញ្ញា នៅពេលដែលការស្ទង់មតិរបស់ស្ថាប័ន Pulse Asia បិទបញ្ចប់ ហ្វីលីពីនមានករណីឆ្លងកូវីដ​-១៩ចំនួន ២៨៦ ០០០ករណី ហើយតួលេខបន្តឡើងដល់ជាង៣២២ ០០០ករណី គិតត្រឹមថ្ងៃទី ខែតុលា ខណៈមានករណីឆ្លងនិងស្លាប់ច្រើន បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសហ្វីលីពីន ក៏កំពុងប្រឈមការដាំក្បាលចុះធ្ងន់ធ្ងរផងដែរ

ដោយឡែកជាការឆ្លើយតប របស់លោកប្រធានាធិបតី ឌូទើតេ បានដាក់ចេញវិធានការបិទប្រទេសក្នុងពាក់កណ្ដាលខែមីនាដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះរាលដាលជំងឺនេះ បច្ចុប្បន្ន ហ្វីលីពីន កំពុងប្រយុទ្ធប្រឆាំងជាមួយការកើនឡើងករណីឆ្លងកូវីដ​-១៩ ចាប់តាំងជំងឺកើតមានជាលើកដំបូងក្នុងប្រទេសនេះក្នុងខែមករាមកម្លេះ ៕ដោយ៖ស តារា


ចែករំលែក៖