ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក..! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ មជ្ឈមណ្ឌលកំសាន្តព្រីនស៍ម៉ាណ័រ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃពុធ ៥ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ មជ្ឈមណ្ឌលកំសាន្តព្រីនស៍ម៉ាណ័រ ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។
ក្នុងនោះអង្គភាព«នគរដ្រេហ្គន» នឹងធ្វើការ Liveបន្ត ពីទូរទស្សន៍ជាតិកម្ពុជា ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញទស្សនិកជនរង់ចាំតាមទស្សនាដោយមេត្រី ចំពោះវត្តមានសម្តេចថ្នាក់ដឹកនាំ ។
សូមរម្លឹកថា៖ សម្តេចធ្លាប់លើកឡើងថា៖ ជំងឺកូវីដ-១៩​ មិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍន៍ជនបទ ការវិនិយោគទុន នៅក្នុងប្រទេសយេីងឡេីយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ​ សូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩​ នៅទូទាំងប្រទេស៕

ដោយ៖សុខ ខេមរា


ចែករំលែក៖