ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីប្រធានាធិបតីវេណេហ្ស៊ុយអេឡា ដល់ប្រធានាធិបតីស៊ីរី​ចង់ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ជាប្រមុខដឹកនាំប្រទេសមួយបានប្រកាសពីគោលបំណងចង់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ី​​។ លោកក្លាយជាប្រមុខដឹកនាំប្រទេសទីពីរហើយបន្ទាប់ពី​ប្រធានាធិបតីវេណេហ្ស៊ុយអេឡា​។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ​ស្តីពីវ៉ាក់សាំង​ ប្រឆាំងកូវីដ​-១៩ របស់រុស្ស៊ី​ ប្រធានាធិបតីស៊ីរី អាល់ អាសាដ បានបញ្ជាក់ថា លោកពិតជាចង់ចាក់វ៉ាក់សាំងរបស់រុស្ស៊ី ។ លោកអាល់អាសាដបានបញ្ជាក់ថា​« ជាការណ៍ពិតណាស់​ក្នុងស្ថានភាពនាពេលបច្ចុប្បន្ន​ មនុស្សគ្រប់រូប​ចង់បានចាក់វ៉ាក់សាំងទប់ស្កាត់ការឆ្លងវីរុសដ៏កាចសហាវនេះ។
លោក អាសាដ បានបញ្ជាក់ទៀតថា​«​តាមអ្វីដែលខ្ញុំដឹង​​ប្រភេទវ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ របស់រុស្ស៊ី មិនទាន់មាននៅលើទីផ្សារពិភពលោកនៅឡើយទេ​។​ប៉ុន្តែយើងបានពិភាក្សាគ្នាជាមួយរដ្ឋាភិបាលរុស្ស៊ី​ស្តីពីការផ្តល់វ៉ាក់សំាង​មកកាន់ស៊ីរី ឲ្យបានឆាប់បំផុត​»។
កាលពីថ្ងៃទី៤ ខែតុលា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានប្រកាសថា លោក និងកូនប្រុស នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ Sputnik-V របស់រុស្ស៊ី។ កាលពីថ្ងៃទី​២ខែតុលា វ៉ាក់សាំង​Sputnik-V សម្រាក់ចាក់ដល់ពលរដ្ឋស្ម័គ្រចិត្ត​ ក្នុងការសាកល្បងជាលើកចុងក្រោយ បានចូលទៅដល់អាកាសយានដ្ឋានអន្តរជាតិSimon Bolivar ទីក្រុង Caracasប្រទេសវេណេហ្ស៊ុុយអេឡា​។
តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov បានបញ្ជាក់ថា មានជាង​៤០​ប្រទេសហើយ​បញ្ជាទិញវ៉ាក់សាំង Sputnik-V របស់រុស្ស៊ី ក្នុងនោះមានប្រទេសតំបន់អឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកឡាទីន និង តំបន់អាស៊ាន​៕

ដោយ៖ធី រីណា


ចែករំលែក៖