សារព័ត៌មានរុស្ស៊ីRIA បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា ប្រទេសដែលកំពុងផ្ទុះសង្គ្រាមនឹងគ្នាគឺ Armenia និង Azerbaijan បានព្រមព្រៀងឲ្យរដ្ឋមន្ត្រីការបទេសប្រទេសទាំងពីរទៅពិភាក្សាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅតំបន់ Nagorno-Karabakh ។ កិច្ចពិភាក្សានេះស្ថិតក្រោមការដឹកនាំរបស់រុស្ស៊ី ។
តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានបញ្ជាក់ថាប្រទេស Armenia និង Azerbaijan បានបញ្ជាក់ថានឹងទៅកាន់ទីក្រុងមូស្គូពិភាក្សាគ្នា ស្វែងរកដំណោះស្រាយបញ្ចប់វិវាទ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអំពាវនាវដល់ប្រទេសទាំងពីរ ឲ្យបញ្ចប់សកម្មភាពយោធានៅក្នុងតំបន់មានវិវាទ Nagorno-Karabakh ក្នុងគោលដៅមនុស្សធម៌។
ប្រធានាធិបតីពូទីនក៏បានអញ្ជើញ រដ្ឋមន្ត្រី Azerbaijan លោក Jeyhun Bayramov និងរដ្ឋមន្ត្រីការបរទេស Armenia លោក Zohrab Mnatsakanyan ទៅកាន់ប្រទេសរុស្ស៊ីដើម្បីពិភាក្សា ស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម ដោយមានរុស្ស៊ីធ្វើជាអាជ្ញាកណ្តាល។ សកម្មភាពខាងលើ កើតឡើងក្រោយពេល ប្រធានាធិបតីពូទីនបានជួបពិភាក្សា តាមទូរស័ព្ទជាមួយប្រធានាធិបតីប្រទេសទាំងពីរ៕ដោយ៖ធី រីណា