ក្រុងប៉ោយប៉ែត៖ មិនដឹងជាស្ត្រីរូបណាទេ អាចគ្មានលទ្ធភាពចិញ្ចឹមកូន បានបង្ខំចិត្តយកកូនតូចមិនទាន់ដឹងក្តីទៅប្លុងចោលក្នុងឡានអ្នកដទៃ ជាជម្រើសមួយដ៏ល្អម្យ៉ាងដែរ សង្ឃឹមថា គេអ្នកមានលទ្ធភាពយកកូនរបស់ខ្លួនទៅចិញ្ចឹម ក្រែងមានអនាគតល្អ។
សូមបញ្ជាក់ថា៖ នៅព្រឹកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានករណី គេយកទារកទើបនឹងកើតបានប្រមាណ ជា៣ខែមក ប្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារ(លី ហេងឆាយ) បង្កឱ្យពលរដ្ឋបានផ្អើលឈូទៅមើលទាំងព្រឹក ។
ករណីខាងលើនោះ អាជ្ញាធរភូមិ -សង្កាត់ប៉ោយប៉ែត មន្ត្រីនឹងសមត្ថកិច្ច បានសម្រេចប្រគល់ទារិកានោះ ទៅអោយម្ចាស់សណ្ឋាគារខាងលើយកទៅចិញ្ចឹមថែរទាំជាផ្លូវការក្នុងនាមជាឪពុកម្តាយចាប់ពេលនេះតទៅ ខណៈគាត់អាណិតអាសូរ។
ក្មេងក្នុងលោក ពិតជាមិនបានដឹងពីវាសនាខ្លួនទេ បើប្រសូត្រជាមួយឪពុកម្តាយ ប្រកបដោយព្រហ្មវិហារធម៍ ពួកគេនឹងទទួលបានអនាគតល្អ ចាប់តាំងពីចាប់កំណើត ដល់បើកភ្នែកឃើញពិភពផែនដី ។ ដូច្នេះការសន្តោសប្រណី ពីអ្នកជិតខាងយកក្មេងទៅចិញ្ចឹម ស្មើទទួលបានកុសលធំធេងណាស់៕
ដោយ៖ សិលា