ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា​ចាប់ខ្លួនទាហានចិន​មួយរូបនៅតំបន់ព្រំដែន

ចែករំលែក៖

នៅថ្ងៃទី​១៩ ខែតុលា​ ទាហានឥណ្ឌា បានចាប់ខ្លួនទាហានចិនមួយរូបនៅតំបន់ព្រំដែន Demchok ស្ថិតនៅភាគខាងកើត Ladakh។ ទាហានរូបនោះត្រូវបានប្រគល់ទៅឲ្យចិនវិញ​ក្រោយបំពេញឯកសាររួចរាល់​។
​សារព័ត៌មានរ៉យទ័របានផ្សាយថា​កម្លាំងទាហាន PLA របស់ចិន នឹងទទួលបានការមើលថែសុខភាព អាហារ​សម្លៀកបំពាក់ ក្នុងពេលអាកាសធាតុត្រជាក់។ កាលពីខែមិថុនា ឥណ្ឌានិងចិន​ក៏បានប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន ភាគខាងកើត Ladakh បណ្តាលឲ្យទាហានឥណ្ឌា​២០នាក់​ស្លាប់​។
តាំងពីពេលនោះមក ទាហានប្រទេសទាំងពីរ​បានបង្កើននៅតាមព្រំដែន ​ទាំងសព្វាវុធទំនើបៗ ។​ ប៉ុន្តែក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសចិន និងឥណ្ឌាបានជួបពិភាក្សាគ្នានៅក្នុងប្រទេសរុស្ស៊ី​ ហើយប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹង នឹងដកទាហានចេញពីតំបន់ព្រំដែនក្នុងរដូវរងារ។
នៅក្នុងតំបន់ព្រំដែនដែលមានវិវាទ មានកម្ពស់ពីទឹកសមុទ្រដល់ទៅ​៤.៥០០ម៉ែត្រ​ ហើយសីតុណ្ហភាពនៅទីនោះធ្លាក់ដល់ទៅ​-៣៥អង្សាសេ នៅរដូវរងារ។ ដូច្នេះហើយការយាមល្បាត​ នឹងប្រឈមនៅឧបសគ្គជាច្រើន​៕ដោយ៖ធី រីណា


ចែករំលែក៖