ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ សម្រេចចិត្តធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៣០ខែតុលា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចដើមរំដួលផ្លូវ ទៅអង្គរវត្តខាងត្បូងចំបក់កំណប់ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាម ។ 

ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ស្លក្រាមបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ហេង ឈី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិវត្តបូព៌ ឃុំសាលាកម្រើក ស្រុកសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់ នៅពុំពិតប្រាកដ។

ជនរងគ្រោះ បានយកខ្សែអង្រឹងប្រវែង២ ម៉ែត្រ យកទៅចងជាប់នឹងដើមរំដួល កម្ពស់១.៨០ម៉ែត្រ ដើម្បីចង.កសម្លាប់ខ្លួន។

ចំពោះមូលហេតុដែលបុរសនេះធ្វើអត្តឃាតចងកគេពុំដឹងឡើយ ដោយសារជនរងគ្រោះគ្មានសាច់ញាតិ ដើម្បីបំភ្លឺពីរឿងហេតុខាងលើប្រាប់សមត្ថកិច្ច។ 

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យរួចដឹកសពយកមករក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រង់ចាំទាក់ទងសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ប្រាថ្នា


ចែករំលែក៖