ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ភូមិសាស្ត្រខណ្ឌដង្កោចំនួន៨គោលដៅ​ទទួលបានម៉ាសពីសមត្ថកិច្ចដែលជាអំណោយរបស់សម្ដេចតេជោ

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃសុក្រ ១៣រោច ខែកត្ដិក​ ឆ្នាំ ជូត ទោស័​ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២០ ​លោកឧត្ដមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានដឹកនាំកម្លាំង នៃ​អធិការដ្ឋាននគរបាលខណ្ឌដង្កោចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ជូនដល់ប្រជាពលរដ្ឋ​បានចំនួន៨គោលដៅ៖
១-ផ្លូវលេខ២១៧ កែងផ្លូវ៥០ម៉ែត្រ(ស្តុប៨៨៨៨)
២-ផ្លូវបេតុងព្រៃស​(ស្តុបឫស្សីសាញ់)
៣-ភូមិទួលសំបូរ ​(សង្កាត់ព្រៃវែង)
៤-ភូមិព្រៃវែងកើត (សង្កាត់ព្រៃវែង)
៥- ភូមិប្រការ ក្នុងបុរីពិភពថ្មី (សង្កាត់ព្រៃស)
៦-ភូមិខ្វិត (សង្កាត់សាក់សំពៅ)
៧-ភូមិសំបួរ​(សង្កាត់ដង្កោ)​
៨-ភូមិពងទឹក (សង្កាត់ពងទឹក)ដោយក្នុង១នាក់ទទួលបានម៉ាស់ចំនួន២​ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​ ។

​ ជាមួយគ្នានោះ​ គេបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបានចូលរួមជាមួយកម្លាំងសមត្ថកិច្ច និងត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការពន្យល់និងអនុវត្តការពាក់ម៉ាសបានច្រើនគួរឲ្យកត់ សម្គាល់។

​ ក្នុងនោះ​ លោកអធិការខណ្ឌដង្កោ និងលោកស្នងការរងរាជធានីភ្នំពេញ​ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖