ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខអតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង មួយរយៈស្រាប់តែ មកបួសជាព្រះសង្ឃ

ចែករំលែក៖

ភ្នំពេញ អតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ដែលមានទឹកដមសំឡេង ដ៏ពិរោះនិងធ្លាប់បានបំពេរអារម្មណ៍ ដល់ទស្សនិកជនជាអ្នកស្តាប់អស់រយៈកាលជាង១០ឆ្នាំកន្លងទៅហើយនោះ ដោយបច្ចុប្បន្ន ឆោម ប៊ុនយ៉ុងបានបោះបង់ជីវិតហ៊ឺហារទាំងស្រុង បែរចិត្តកាយ ក្នុងព្រះធម៌ ដោយលោករស់នៅក្នុងជីវភាពសាមញ្ញបំផុតក្នុងកុដិកម្សត់មួយកន្លែងស្ថិតនៅបរិវេណវត្តកោះមេត្តាពោធិវង្ស រាជធានីភ្នំពេញ។

ការសម្រេចចិត្តកោរលក់សាងផ្នួសធ្វើជាកូនចៅរបស់ព្រះរបស់ព្រះសង្ឃនេះលោក ឆោម ប៊ុនយ៉ុង មិនមែនទើបតែធ្វើឡើងថ្មីៗនេះទេ ប៉ុន្ដែព្រះអង្គ ប៊ុនយ៉ុង មាននិស្ស័យជាមួយព្រះ ដោយបួសធ្វើជាព្រះសង្ឃតាំងពីកំឡុងចុងឆ្នាំ២០១២ ឬដើមឆ្នាំ ២០១៣ មកម្ល៉េះ។

ជាការពិតលោក ឆោម ប៊ុនយ៉ុង បានផ្ដាច់ខ្លួនពីវិស័យសិល្បៈជិត ១០ ឆ្នាំមកនេះ ដោយលោកបានទៅសាងផ្នួសបម្រើព្រះពុទ្ធសាសនា យកព្រះធម៌ធ្វើជាមិត្ត ផ្លាស់ប្ដូរពីការបកស្រាយបទចម្រៀងមកកាន់សៀវភៅគម្ពីរធម៌ទន្ទេញបាលី លះបង់កាមកិលេសលោកី តាំងចិត្តស្ងប់ស្ងាត់មិនប្រាថ្នាសម្លៀកបំពាក់ឆើតឆាយហ៊ឺហារ សូមត្រឹមពានាស្បង់ចីវរ រស់នៅក្នុងជីវិតស្ងប់សុខបំផុត។

គួរបញ្ជាក់ថា ក្រោយពីបាត់មុខពីវិថីសិល្បៈជិតមួយទសវត្សរ៍មកនេះ ជឿជាក់ថាប្រិយមិត្តភាគច្រើនដែលធ្លាប់ស្ដាប់បទចម្រៀងរបស់លោកប្រាកដជានឹកភ្នកដល់ទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅជាក់ជាមិនខាន ហើយក្នុងនោះជឿជាក់ក៏មានប្រិយមិត្តជាច្រើន ចង់ដឹងពីសុខទុក្ខរបស់អតីតតារាចម្រៀងប្រុសរូបនេះ ថាតើពេលនេះជីវិតរសាត់អណ្ដែតដល់ណាហើយ?

ដោយ៖សហការី


ចែករំលែក៖