ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកចង់ដឹងអត់ ថាតើទឹកលើភពអង្គារបាត់ទៅណា? បើចង់ដឹងច្បាស់តោះ……អានទាំងអស់គ្នា

ចែករំលែក៖

អន្តរជាតិ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានកំណត់ទំហំការស្រាវជ្រាវលើរយៈកម្ពស់១៥០គីឡូម៉ែត្រ ខាងលើផ្ទៃភពក្រហម ដើម្បីស្វែងយល់ថា តើទឹកនៅលើភពអង្គារបាត់ទៅណា ។ អ្នកវិទ្យាសាស្ត្របានក្រឡេកទៅមើលបរិយាកាសរបស់ភពនេះ ជាជាងនៅផ្ទៃរបស់វា ដែលគេអាចដឹងបានថា មានរឿងអ្វីកើតឡើងចំពោះទឹក ដែលធ្លាប់តែមានវត្តមាននៅលើភពអង្គារនេះ។

បើយោងតាមរបាយការណ៍ទិន្នន័យរបស់ក្រុមអ្នកវិទ្យាសាស្រ្តនាពេលថ្មីៗនេះ បានឲ្យដឹងថា ព្យុះធូលីដែលកើតឡើងលើផ្ទៃភពអង្គារ ក្លាយជាតម្រុយនៃការបឺតយកទឹករបស់ភពនេះ យឺតៗអស់រយៈពេលរាប់លានឆ្នាំមកហើយ ដោយការបូមយកម៉ូលេគុលទឹកពីដំណើរខាងក្រោមរបស់វា ទៅកាន់បរិយាកាសផ្នែកខាងលើនៃភព។

ជុំវិញរឿងនេះ ក៏បានកើតឡើងលើផែនដីផងដែរ ដោយម៉ូលេគុលទឹកហួតឡើងទៅលើ រហូតដល់ធ្វើឲ្យឧស្ម័នកកជាទឹក ហើយក្លាយជាភ្លៀងនិងធ្លាក់មកកាន់ផែនដីវិញ។ ដំណើរការបែបនេះមានភាពខុសគ្នា រវាងភពអង្គារនិងផែនដី។ ជាលទ្ធផល នៅពេលទឹកបានឡើងទៅដល់បរិយាកាសផ្នែកខាងលើនៃភពអង្គារ វានឹងធ្វើប្រតិកម្មជាមួយនឹងម៉ូលេគុលបរិយាកាស ហើយនឹងត្រូវបំបែកជាអ៊ីដ្រូសែននិងអុកស៊ីសែនវិញ។ បន្ទាប់មក អ៊ីដ្រូសែនអាចធ្វើដំណើរផុតពីបរិយាកាសភពអង្គារ ទៅខាងក្រៅ ដូច្នេះទើបធាតុដែលចាំបាច់ ត្រូវរសាត់ចូលទៅក្នុងលំហ។

ការរកឃើញនេះបានស្រាយបំភ្លឺលើការវិវឌ្ឍរបស់ភពក្រហមមួយនេះ ពីភពមានជាតិសំណើមដែលធ្លាប់ស្រដៀងគ្នានឹងផែនដី ក្លាយទៅជាពិភពវាលខ្សាច់ ដែលយើងបានដឹងសព្វថ្ងៃនេះ។ អ្នកវិទ្យាសាស្ត្រជឿថា ផ្ទៃលើភពអង្គារធ្លាប់មានបឹងនិងទន្លេហូរកាត់ កាលពីបុរាណ ហើយទឹកដែលនៅសល់អាចនឹងស្ថិតនៅក្រោមដីផងដែរ៕ដោយ៖សហការី


ចែករំលែក៖