ព័ត៌មានទាន់ហេតុការណ៍៖

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ   កម្លាំងចម្រុះបានចុះការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដោយធ្វើការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។ 

ការចុះអនុវត្តច្បាប់ខាងលើនេះធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០និង០០នាទី ស្ថិតនៅផ្លូវលេខ១៩៨៦(ចំណុចមុខផ្សារទំនើប Super Store) ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹកនាំដោយលោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ  ដោយមានកម្លាំងចូលរួមសរុប៤៣នាក់ ក្នុងនោះមានមន្រ្តីសាលាខណ្ឌចំនួន ៤នាក់ នគរបាលខណ្ឌចំនួន១៩នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន១២នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៨នាក់ ។ 

  ប្រតិបត្តិការខាងលើ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន១៨០គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន២នាក់ ជាមួយគ្រឿងញៀនមួយកញ្ចប់តូច និងដកហូតបានម៉ូតូមួយគ្រឿង ដោយឡែកអាវុធឆ្លងកាត់គ្មាន ។ 

   បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖