ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា រីឯការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោកហង់ជួន ណារ៉ុន បានបញ្ជាក់ថា : ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ដោយឡែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ លោក ហង់ជួន ណារ៉ុន ក៏បានអំពាវនាវឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញបន្ទាប់ពីបិទសាលារយៈពេល ២សប្តាហ៍កន្លងមកនេះ ដើម្បីត្រៀមប្រឡងទាំង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាវត្តមធ្យមសិក្សាទុតិយភូមិ ឲ្យមានលទ្ធផលល្អប្រសើរ៕

ដោយ៖សូរិយា


ចែករំលែក៖