ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍យោធាម្នាក់ ត្រូវបានព្រះរាជអាជ្ញារាជធានីភ្នំពេញ ចេញដីកាបញ្ជាអោយចូលខ្លួន ពាក់ព័ន្ធករណី «ឆបោក និងចេញសែកស្អុយ»

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាតាមចាប់ខ្លួន លោកឧត្តមសេនីយ៍យោធាម្នាក់ ឈ្មោះ សៅ ប៊ុនហ៊ួរ ពាក់ព័ន្ធករណី «ឆបោក និងចេញសែកស្អុយ»។
សូមបញ្ជាក់ថា៖ ក្នុងដីកានោះ ព្រះរាជអាជ្ញាបានកំណត់ឲ្យ ឧត្តមសេនីយ៍ត្រី សៅ ប៊ុនហ៊ួរ បង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសួរនាំលើបណ្ដឹងព្រហ្មទណ្ឌ។ បន្ថែមពីនេះ ដីកាក៏បានអនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឲ្យចូលបង្ហាញខ្លួនបាន។ ដីកាបញ្ជាអោយចូលខ្លួន ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយព្រះរាជនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៤៣ អ.យ.ក៕

ដោយ៖សិលា


ចែករំលែក៖