ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនយុវជន១នាក់ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជន(ក្រោមអាយុ១៨ឆ្នាំ)

ចែករំលែក៖

   ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់អាយុ១៨ឆ្នាំពីបទរួមភេទជាមួយក្មេងស្រីអនីតិជនអាយុ១៤ឆ្នាំរហូតបានសម្រេចនៅក្នុងផ្ទះសំណាក់។ ករណីឃាត់ខ្លួនយុវជនខាងលើនេះគឺយោងទៅតាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះកាលពីម៉ោង១៦៖០០នាទីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះសំណាក់បឹងឈូក បន្ទប់លេខ២០៦  ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។                                                                                                                                                   ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា អាណាព្យាបាលក្មេងស្រីរងគ្រោះបានប្តឹងរៀបរាប់ថា៖ កាលពីថ្ងៃទី០៦-១១-២០២០ វេលាម៉ោង២១និង០០នាទីជនសង្ស័យ ឈ្មោះ រុំ ចាន់សារ៉ា  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន) បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់បឹងឈូកហើយធ្វើសកម្មភាពរួមភេទបានសម្រេចជាមួយជនរងគ្រោះដែលមានអាយុទើបតែ១៤ឆ្នាំប៉ុណ្ណោះ ។ 

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានរួមភេទជាមួយនឹងនារីរងគ្រោះប្រាកដមែន ប៉ុន្តែគ្មានការបង្ខិតបង្ខំនោះទេ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖