ព័ត៌មានទាន់ហេតុការណ៍៖

វណ្ណដាតារាចម្រៀងរ៉េបដែលកំពុងពេញនិយមពីសំ​ណាក់យុវវ័យ ត្រូវបានប្រកាសជា ទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាត

ចែករំលែក៖

ភ្នំពេញ ២៥ វិច្ឆិកា ២០២០ វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៍ល្បី ប្រចាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានប្រកាសជាទូតសុឆន្ទៈថ្មីបំផុតមួយរូបតំណាងឱ្យក្រុមហ៊ុនសែលកាត។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការTime to Rise” របស់តារាចម្រៀងរ៉េបអាយុ ២៣ ឆ្នាំរូបនេះ ដែលចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករក្នុងការជម្រុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជា ដើម្បីចែករំលែកទៅកាន់ពិភពលោក។​ វណ្ណដា ព្យាយាមលើកស្ទួយ និងនាំយកកម្មវិធីថ្មីៗ ក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុនសែលកាត រួមជាមួយនឹងសមាជិកក្រុមដែលពោរពេញទៅដោយទេពកោសល្យរបស់ខ្មែរ ដែលកំពុងតែមានសន្ទុះនៃភាពរីកចម្រើនយ៉ាងខ្លាំង។

ការផ្លាស់ប្តូររបស់​ វណ្ណដា មកសហការជាមួយក្រុមហ៊ុនសែលកាតនេះ កាន់តែបញ្ជាក់ឱ្យឃើញច្បាស់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងវិស័យតន្រ្តីដែលសិល្បកររបស់យើង ត្រូវស្វះស្វែងរកនូវមធ្យោបាយតាមអនឡាញថ្មីៗដើម្បីរក្សាការទំនាក់ទំនង និងចែកចាយបទចម្រៀងថ្មីៗទៅកាន់អ្នកគាំទ្ររបស់ពួកគាត់

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែកាត បានថ្លែងឱ្យដឹងថា ភាពជំនាញផ្នែកឌីជីថលរបស់សែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពរបស់ជាតិខ្មែរ និងមានកម្មសិទ្ធិ ១០០% ជាជនជាតិខ្មែរ នឹងញុំាងឱ្យក្រុមហ៊ុនក្លាយជាដៃគូដ៏សក្តិសមបំផុតសម្រាប់​ វណ្ណដា ដែលកំពុងតែខិតខំជម្រុញឱ្យអាជីពរបស់គាត់កាន់តែរីកចម្រើនទៅមុខថែមទៀត

លោក វ៉ាតសុន បានមានប្រសាសន៍បន្តទៀតថា “យើងបានទទួលស្វាគមន៍សិល្បករ ដែលមានទេពកោសល្យពូកែកាន់តែច្រើនឡើងៗឱ្យមកចូលរួមជាមួយគ្រួសារសែលកាត និងរ៉ូយ៉ាល់គ្រុបរបស់យើង ការចូលរួមនេះ នឹងនាំពួកយើងទៅកាន់ទំព័រថ្មីមួយទៀត ដែលជាការផ្តល់នូវថ្នាលដល់សិល្បៈករក្នុងស្រុកដែលមានទេពកោសល្យល្អៗ ក្នុងការអភិវឌ្ឍខ្លួនជាមួយពួកយើង” ។

ពួកយើងពិតជារីករាយបំផុត ដែលបាន​ វណ្ណដា ចូលរួមជាមួយសែលកាតហើយទន្ទឹមនឹងនោះពួកយើងក៏កំពុងទន្ទឹងរង់ចាំក្នុងការស្វែងរកនូវឱកាសថ្មីៗដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំនៃយុវជន ពោលគឺជាសហគមន៍មួយដែលពួកយើងកំពុងតែចងភ្ជាប់ទំនាក់ទំនងជាមួយ និងជួយកសាងឱ្យកាន់តែរីកចម្រើនទៅមុខ

ដោយមិនត្រឹមតែជាសិល្បកដែលមានទេពកោសល្យលេចធ្លោបំផុតម្នាក់នោះទេ វណ្ណដា ក៏ជាអ្នកតស៊ូដ៏មោះមុត និងជាម្ចាស់ជើងឯកនៃមោទកភាពជាតិរបស់ខ្មែរ ដើម្បីភាពរីកចម្រើននៃវប្បធម៌យុវជនកម្ពុជា”។

គួរឱ្យចាប់អារម្មណ៍បំផុតផងដែរ កិច្ចព្រមព្រៀងរបស់វណ្ណដា ក្នុងនាមជាទូតសុឆន្ទៈនេះ គឺជាផ្នែកមួយនៃគម្រោងដ៏ធំរវាងក្រុមហ៊ុនសែលកាត និងផលិតកម្មបារមី

ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍ និង​ បណ្តុះបណ្តាលវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែស៊ីជម្រៅ ពោលគឺផ្តល់នូវលក្ខខណ្ឌស្មើភាពគ្នា​ និងឱកាសឱ្យបានយ៉ាងសមស្របបំផុតដល់សិល្បកររបស់យើង

កញ្ញា ម៉ម រ៉ា ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ផលិតកម្មបារមីបានមានប្រសាសន៍ថា វណ្ណដា តែងតែគិតគូរជានិច្ចក្នុងការតបស្នងទៅកាន់សហគមន៍ និងប្រជាជាតិរបស់គាត់វិញ ហើយទន្ទឹមនឹងនោះ គាត់ក៏ជាអ្នកគាំទ្រដ៏សកម្មម្នាក់ក្នុងការចូលរួមការងារផ្នែកសប្បុរសធម៌ និងគម្រោងផ្តួចផ្តើមជាច្រើនទៀត ដោយក្នុងនោះរួមមានការប្រើអាល់ប៊ុមថ្មីរបស់គាត់ $ KULL ក្នុងការស្វែងរកថវិការសំរាប់គ្រួសារខ្សត់ខ្សោយ

មូលនិធិសប្បុរសធម៌ $KULL គឺជាបានលក់អស់អាវយឺតដែលបោះពុម្ភlimited edition ជាច្រើនរាប់រយជូនទៅដល់អ្នកគាំទ្រ ដើម្បីរៃអង្គាសថវិកាសម្រាប់គ្រួសារទីទាល់ក្រនៅខេត្តព្រះវិហារ។ អាវយឺតទាំងនោះត្រូវបានលក់អស់ភ្លាមៗក្នុងរយៈពេលតែ៤ ម៉ោងប៉ុណ្ណោះ ទាំងនេះបង្ហាញពីការលះបង់របស់បណ្តាអ្នកគាំទ្រ។

កញ្ញា ម៉ម ឡូរ៉ា បានបន្ថែមឱ្យដឹងថា វណ្ណដាមានអារម្មណ៍ថា ពេលនេះគឺពេលវេលាដ៏សក្តិសមបំផុតក្នុងការចូលរួមជាមួយក្រុមហ៊ុនដែលអាចជួយសម្រេចបាននូវសេចក្តីប្រាថ្នារបស់គាត់ ដែលចង់ក្លាយខ្លួនជាសិល្បករដ៏ល្បីបំផុត និងជាអ្នកតស៊ូមតិដើម្បីលើកកម្ពស់ជីវិតដ៏ជាទីមោទនបំផុតម្នាក់របស់ខ្មែរ

 


ចែករំលែក៖