ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរធ្លាប់ជាប់ពន្ធនាគារធ្វើសកម្មភាពពួនស្ទាក់ចាំវាយប្លន់យកម៉ូតូពីពលរដ្ឋនៅផ្លូវជាតិលេខ៤ត្រូវសមត្ថកិច្ចក្របួចជាប់អស់ហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមចោរដែលធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយនោះពេលចេញមកវិញបានធ្វើសកម្មភាពចាំពួនស្ទាក់វាយប្លន់យកម៉ូតូពីពលរដ្ឋនៅតាមផ្លូវជាតិលេខ៤ ត្រូវសមត្ថកិច្ចក្របួចជាប់អស់ហើយ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីនៅចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រភូមិទន្លាប់ខ្ពស់ត្បូង   ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អុី សា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ នៅភូមិត្រពាំងព្រះ ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចំណែកជនសង្ស័យមានគ្នា៩នាក់តែកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន៨នាក់ដែលមាន៖ ទី១-ឈ្មោះកើត គឹមអៀង ភេទប្រុស កើតឆ្នាំ១៩៩៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)ជាមេខ្លោងនិងជាអ្នកវាយលើជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលក្នុងករណីជួញដូរសារធាតុញៀន។ ទី២-ឈ្មោះធី រដ្ឋា ហៅតឿ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទួលសាម៉សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានរបួសជើងខាងឆ្វេងពេលរត់គេចពីសមត្ថកិច្ចទៅមុតនឹងអំបែងកែវ ជាអ្នកវាយជនរងគ្រោះហើយធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្នុងករណីជួញដូរសារធាតុញៀន ជាប់រយៈពេល២ឆ្នាំ។ ទី៣-ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុស កើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាពលើកទី១។ ទី៤-ឈ្មោះ ឃីម ប្រាកដ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៤លើក ។ ទី៥-ឈ្មោះ កែវ ចាន់ដារ៉ា ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ ។ទី៦-ឈ្មោះ ស៊ុំ ពិសា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១។ ទី៧-ឈ្មោះ ឡេង តុង ភេទប្រុស កើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១។ ទី៨-ឈ្មោះ ជ្រឹង វេហា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានរបួសរលាត់ដៃ ជើង មុខ ដោយសារដួលម៉ូតូពេលជិះគេចពីសមត្ថកិច្ច ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) រយៈពេល៩ខែ និងទី៩-ឈ្មោះ អៀម សម្បត្តិ ភេទប្រុសកើតឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានរបួសរលាត់ក្បាលជង្គង់ខាងស្ដាំពេលដួលម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១ ។ 

នគរបាលស្រុកអង្គស្នួកបានឱ្យដឹងថា  នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីក្លិបហាត់ប្រាណយកសាច់ដុំនៅរាជធានីភ្នំពេញឆ្ពោះទៅផ្ទះនៅខេត្តកំពង់ស្ពឺ ។ ពេលដល់ចំណុចកើតហេតុស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមមានគ្នាប្រាំបួននាក់ ជិះម៉ូតូបីគ្រឿង បានមកវាយជនរងគ្រោះចំមួកសុវត្ថិភាពពាក់នឹងក្បាលបណ្ដាលឲ្យដួលនៅលើផ្លូវជាតិ ពេលនោះបក្ខពួកជនសង្ស័យដែលកំពុងសម្លុតជនរងគ្រោះយកម៉ូតូ ស្រាប់តែឃើញមានសមត្ថកិច្ចកំពុងល្បាតមកដល់ ពួកគេក៏នាំគ្នាជិះម៉ូតូរត់ទៅទិសខាងកើតតាមផ្លូវជាតិលេខ៤ ហើយសមត្ថកិច្ចបានដេញតាម និងពួនស្ទាក់ទាក់ទងគ្នាតាមវិទ្យុទាក់ទង ក៏បានស្ទាក់ឃាត់ក្រុមបក្ខពួកជនសង្ស័យបានតែម្ដង។

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ហេង រ៉ាយុទ្ធ បានសារភាពថា ខ្លួននិងបក្ខពួកបាននាំគ្នាចាំធ្វើសកម្មភាពឆក់ប្លន់នៅតាមផ្លូវជាតិលេខ៤ លុះដល់ពេលកើតហេតុទើបឃើញជនរងគ្រោះជិះម៉ូតូមកពីទិសខាងកើតក៏នាំគ្នាជិះម៉ូតូដេញពីក្រោយហើយបានវាយជនរងគ្រោះ នឹងគំរាមយកម៉ូតូប្រាកដមែន។

ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕ដោយ៖ឆ ដា


ចែករំលែក៖