ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបករណីនាំចូលស្តុក និងតាំងលក់នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និងCASIO សរុបចំនួន៤.៦៣១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងតំណាងក្រុមហ៊ុន ZINVO LLC. ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្ក្រាបករណីនាំចូលស្តុកចែកចាយនិងតាំងលក់នាឡិកាម៉ាក ZINVO ក្លែងក្លាយនៅតូបលេខ ខ.១១-៨៤ ផ្សារអូរឫស្សី និងផ្ទះលេខ១១សេផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្តកិច្ចចម្រុះបានរកឃើញវត្ថុតាងរួមមាន នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និងCASIO សរុបចំនួន៤.៦៣១គ្រឿងនិងសម្ភារវេចខ្ចប់មួយចំនួនទៀត ។
ក្រោយពីធ្វើការឆែកឆេររួច សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ននិងនាំខ្លួនម្ចាស់ទីតាំងចំនួន២នាក់(ស្រី១នាក់)ជាជនជាតិចិនមកសាកសួរបំភ្លឺដើម្បីបន្តនីតិវិធី ៕ ដោយ៖ ជីណា


ចែករំលែក៖