ខេត្តតាកែវ៖ លោក ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និង លោក អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ចុះពិនិត្យការបាញ់សុីបគ្រាប់ពិត កាំភ្លើងយន្តធុនស្រាល( PKMS) អាវុធ AK47 និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់សុីប របស់តំបន់ប្រតិបត្តិការសឹករងតាកែវកាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។
តាមរបាយការណ៍ស្តីពីការ បណ្តុះបណ្តាល នាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងតាកែវ លោក ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ បានឲ្យដឹងថា ដំណើរការបេីកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាតាមផែនការ ហ្វឹកហ្វឹកហ្វឺន រយៈពេល ៩១ថ្ងៃ មានសិក្ខាកាមសរុប ៨០នាក់ ។
ក្នុងឱកាសនោះលោក អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មានមតិសំណេះសំណាល និងកោតសរសើរទៅដល់ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងសំណូមពរ ឲ្យពួកគេខិតខំប្រឹងប្រែង តស៊ូ ហ្វឹកហ្វឺនរៀនសូត្រ គោរពវិន័យ និងច្បាប់រដ្ឋធម្មនុញ្ញ ។
នាឱកាសនោះ លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការ យោធភូមិភាគទី៣បានធ្វើការវាយតម្លៃ ក្នុងការហ្វឹកហ្វឺន បាញ់គ្រាប់ពិត ទទួលបានលទ្ធផលល្អប្រសើរ និងគិតគូរ រៀបចំទីតាំង ទីលានបាញ់សុីប នេះអោយបានល្អពីមួយកម្រិតទៅមួយកម្រិតទៀត និងថ្លែងអំណរគុណ ចំពោះ លោក អភិបាល នៃគណៈអភិបាលខេត្ត អស់លោក លោក ស្រី ដែលមានវត្តមានចូលរួម ក្នុងពិធីនេះ ៕
ដោយ៖ សូរិយា