ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំមន្ត្រីសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់អាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្ត

ចែករំលែក៖

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការការពារជំងឺឆ្លងកូវីដ-១៩​​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៤រោចខែមិគសិរឆ្នាំជូតទោស័ក .ស២៥៦៤ត្រូវនឹងថ្ងៃទី ០៤ខែធ្នូ ឆ្នាំ ២០២០នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក មុំ ក្រឹង នាយកប្រតិបត្តិសាខាដឹកនាំមន្ត្រីសាខា អនុសាខា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់អាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត និងប្រជាពលរដ្ឋធ្វើដំណើរមកផ្សារ

ជាក់ស្តែងគោលបំណង នៃយុទ្ធនាការផ្សព្វផ្សាយនេះដេីម្បីចូលរួមផ្សព្វផ្សាយជូនដល់អាជីវករលក់ដូរក្នងផ្សារ និងបងប្អូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវី-១៩ ទាំងអស់គ្នា

សូមបញ្ជាក់ថា ក្រុមការងារបានរៀបចំបាញ់អាល់កុល ចែកខិតប័ណ្ណអស់ចំនួន២៥០សន្លឹក និងចែកម៉ាស់អស់ចំនួន៣០០បន្ទះ

ក្នុងយុទ្ធនាការនេះដែរមានការចាក់ជាសារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសារអប់រំរបស់ក្រសួងសុខាភិបាលតាមរថយន្តនិងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋពីវិធីលាងសម្អាតដៃនិងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ (Covid-19)​ ដូចខាងក្រោម៖

. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឬទឹកអាល់កុលលាងដៃឬអាល់កុលហ្សែល

. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃឬក្រដាសអនាម័យរួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ

.​ ជៀសវាងប៉ះពាល់ភ្នែកច្រមុះឬមាត់

.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

. ស្វាគមន៍ដោយសំពះជំនួសការចាប់ដៃ

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃដោយ៖ស តារា


ចែករំលែក៖