ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅពីអ្នកជំនួញធំនៅកម្ពុជា តើសិល្បករណាខ្លះចូលរួម បរិច្ចាគថវិកាដល់សម្តេច តេជោ ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩

ចែករំលែក៖

   ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ដែលការបញ្ជាក់នេះបានធ្វើឡើងកាល ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២០នេះ ខណៈដែលគេសង្កេតឃើញមានសប្បុរសជនជាច្រើនបានបរិច្ចាកថវិកាផ្ទាល់ខ្លួនជាច្រើនចូលរួមជួយដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩ នេះដែលមានទាំងសិល្បករផងដែរមានដូចជា៖

​- តារាចម្រៀងផលិតកម្មហង្សមាសលោក  ខេមរៈ សិរីមន្ត ចូលរួមថវិកាចំនួន ៤លានរៀល។

-​កញ្ញា តន់  ចន្ទសីម៉ា តារាច្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ចំនួន ១០លានរៀល។

-​ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណា ចំនួន ១ពាន់ដុល្លារអាមេរិក។

​-តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាង សួស វីហ្សា និងស្វាមី ចំនួន ១ពាន់ដុល្លារអាមេរិក។

-​តារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា លោក ខេម ចំនួន១០លានរៀល

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
សម្តេចតេជោ
បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា

សម្តេចតេជោ ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»

ដោយ៖ វឌ្ឍនា

 


ចែករំលែក៖