ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១០:៥០នាទី កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកព្រៃនប់បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់មួយនៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ មានឈ្មោះ នាង ខេន ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិតាអោងធំ ឃុំ សាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូកបានរួមមាន : ម្សៅក្រាម សថ្លាសង្ស័យសារធាតុញៀនចំនួន ១៤៦កញ្ចប់,ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ ចំនួន ១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖