ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាល បំភ្លឺព័ត៌មាន! គណនីហ្វេសប៊ុកឈ្មោះ Ah Mey Mey បានធ្វើការបង្ហោះផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូន សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមេត្តាជ្រាបថា គណនីហ្វេសបុកឈ្មោះ Ah Mey Mey បានធ្វើការបង្ហោះផ្សព្វផ្សាយលើគណនីហ្វេសបុករបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត និងសូមឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Mey Mey ចូលមកធ្វើការបំភ្លឺ និងបកស្រាយ ព្រមទាំងសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវស្វែងរកជនដែលបានបង្កើតគណនីក្លែងក្លាយដោយបានប្រើប្រាស់រូបថត និងឈ្មោះថ្នាក់នាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល យកមកផ្តន្ទាទោសតាមច្បាប់ ។
ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជនដែលនិយមតាមដានបណ្ដាញសង្គម សូមបញ្ឈប់នូវការចែករំលែករាល់ព័ត៌មានប្រឌិតទាំងនេះ និងចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវវែកមុខជនល្មើសមកផ្តន្ទាទោស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនដែលបានយល់អំពីទង្វើទុច្ចរិតរបស់ក្រុមជនមួយក្តាប់តូចបាននិងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមផងដែរ ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ ។

សូមអរគុណ!!! ៕

ដោយ, សិលា


ចែករំលែក៖