ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ មុននេះបន្តិច មានអគ្គិភ័យកំពុងឆាបឆេះរោងចក្រហ្គោស្តា នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖  អគ្គិភ័យមួយបានកំពុងឆាបឆេះ ទៅលើទីតាំងរោងចក្រហ្គោស្តា នាវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ពេលនេះផងដែរ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានចេញរថយន្តពន្លត់អគ្គីភ័យ ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។ 

សមត្ថកិច្ចបានបញ្ជាក់ជាបឋមថា អគ្គិភ័យនេះមុនដំបូងបានឆាបឆេះ ចេញពីកន្លែងឡសម្រាប់សម្ងួតសំលៀកបំពាក់។ 

ទាំងអាជ្ញាធរ សមត្ថកិច្ច កំពុងជួយពន្លត់ ដើម្បីកុំឲ្យស្ថានភាពនេះ មានករណីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដូចជាទ្រព្យសម្បត្តិនោះក្នុងរោងចក្រ។

ចំពោះព័ត៌មានលំអិត អង្គភាព នគរដ្រេហ្គន នឹងធ្វើការផ្សាយបន្តបន្ថែមទៀត៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖