ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo រកបាន២គ្រាប់ជួយ Juventus យកឈ្នះ Barcelona ក្រៅទឹកដី

ចែករំលែក៖

ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុមខ្លាំងម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ៣ទល់០ ក្នុងការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលក្នុងពូលG កាលពីអធ្រាត្រថ្ងៃទី៨ ខែធ្នូ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ។

តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo រកបាន២គ្រាប់នៅក្នុងការប្រកួតនេះ ដោយរកបាននៅនាទីទី១៣ក្នុងតង់ទី១ និងនាទីទី៥២ ក្នុងតង់ទី២។ ២គ្រាប់នេះរកបានដោយការស៊ុតបាល់ពិន័យប៉េណាល់ទីដែលជាគ្រាប់បាល់ទី១៣៥គ្រាប់នៅ Champions League

 

ចំណែកក្រុម Barcelona វិញការចាញ់នេះគឺជាបរាជ័យលើកដំបូងរបស់ក្រុមក្នុងការប្រកួតជាក្រុមចាប់តាំងពីឆ្នាំ២០១៦ មក ជ័យជម្នះនេះដែរបានធ្វើឱ្យក្រុម Juventusឡើងឈរលេខ​១​ក្នុងតារាងពូល G ​វិញ ខណៈដែលក្រុម Barcelona ​ស្ថិតនៅលេខ​២ ​ដោយប្រើរូបមន្ដ Head to Head ​នៅវគ្គសន្សំពិន្ទុនេះ

ខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Ronaldo ដែលត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមពីរជំនាន់របស់ពួកគេកំពុងប្រឈមមុខដាក់គ្នាជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ ដោយពេលនេះក្រុមដែលពួកគេលេងបានប៉ះគ្នាម្តងទៀត ខណៈដែល Ronaldo រកបាន២គ្រាប់ ចំណែក Messi វិញក៏មានឱកាសរកគ្រាប់បាល់បានដែរ ប៉ុន្តែត្រូវអ្នកចាំទីJuventus កីឡាករ Gianluigi Buffon វ័យ៤២ឆ្នាំសង្គ្រោះបាល់បានយ៉ាងល្អ

ទោះបីជាលទ្ធផលនេះប្រែប្រួលក៏ដោយប៉ុន្តែក្រុមទាំង២ ទាំងBarcelonaទាំងJuventus មានកៅអីទៅលេងនៅវគ្គ១៦ក្រុមដូចគ្នា ៕ដោយ៖ភារៈ

 


ចែករំលែក៖