ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាថវិកា និង ស្បៀងអាហារសម្រាប់ជួយសង្គ្រោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា, ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាថវិកា និង ស្បៀងអាហារសម្រាប់ជួយសង្គ្រោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង និងខេត្តព្រៃវែងកាលពីពេលកន្លងទៅដែលមានរាយនាម និង មានការបែងចែកជូនជនរងគ្រោះដូចខាងក្រោម៖

១. លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកជំទាវ អង្ករ ១០០តោន
២. លោកឧត្តមសេនីយ៍ឯក កែវ សុទ្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងលោកជំទាវ អង្ករ ៥០តោន
៣. លោក ចាន់ អានទ្រូ តំណាងឲ្យគណៈគ្រប់គ្រង នៃសមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិ កម្ពុជា និងចិន អង្ករ ៤០តោន និងទឹកប្រាក់ ៥,០០០ ដុល្លារ
៤. លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី អង្ករ ៣០តោន
៥. ក្រុមហ៊ុន អាណាចក្រ ឌីវេឡុបមេន គ្រុប អង្ករ ៣០តោន
៦. លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកស្រី អង្ករ ៣០តោន
៧. លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកស្រី ថេង ពុទ្ធិតា អង្ករ ២០តោន
៨. លោកឧកញ៉ា តែ អ៊ីឆែ និងលោកជំទាវ អង្ករ ២០តោន
៩. លោកឧកញ៉ា ឡាវ កាង និងលោកស្រី អង្ករ ២០តោន
១០. លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងលោកស្រី អង្ករ ២០តោន
១១. លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អង្ករ ២០តោន
១២. លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ អង្ករ ១០តោន
១៣. ឧត្តមសេនីយ៍ឯក ប៉ុល ផាន់ណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អង្ករ១០តោន ,មី១០០កេសតូច
១៤. លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី ឈុន ស៊ីន អង្ករ ១០តោន
១៥ លោក ម៉េង ហ៊ុយ និងលោកស្រី អង្ករ ១០តោន
១៦. លោក អ៊ាត សារ៉ាត់ និងលោកស្រី អង្ករ ០៥តោន
១៧. លោក ចាន់ សំបូរ និងលោកស្រី អង្ករ ០៥តោន
១៨. លោក សាំង ប៊ុនថេន និងលោកស្រី អង្ករ ០៥តោន
១៩. លោក ព្រួញ រិទ្ធថា និងលោកស្រី អង្ករ ០៥តោន
២០. លោក អ៊ុត ក្លឹង និងលោកស្រី អង្ករ ០៥តោន
២១. ក្រុមហ៊ុន ណាវី ហ្គាមេន និងត្រេឌីងគ្រុប មី៣០០កេសធំ , ត្រីខ២០០កេស
២២. លោក ធូ ឥដ្ឋិមា និងលោកស្រី ស៊ីវ ចាន់ធូ , លោក ហេង ឡាលីន និងលោកស្រី មី១៧៥កេសធំ , ត្រីខ៤៧កេសធំ , ទឹកស៊ីអ៊ីវ ១,០៥០យួរ និងទឹកត្រី ១,០៥០យួរ ទឹកប្រាក់២២,០៥០,០០០រៀល
២៣. សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទឹកស៊ីអ៊ីវ ១២,០០០ដប ទឹកត្រី ១២,០០០ដប
២៤. លោក នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ទឹកប្រាក់៥០លានរៀល
២៥. លោក គុយ ហាក់ ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកស្រី ទឹកប្រាក់២០លានរៀល
២៦. លោក ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងលោកជំទាវ ទឹកប្រាក់២០លានរៀល
២៧. លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកស្រី ឈុន ណារី ទឹកប្រាក់ ២០លានរៀល
២៨. លោក ឧត្តមសេនីយ៍ឯក ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋានលិខិតឆ្លងដែន និងលោកស្រី ឱក សុម៉ាលី ទឹកប្រាក់២០លានរៀល
២៩. លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកស្រី ស ម៉ាលីដា ទឹកប្រាក់ ១០លានរៀល
៣០. លោក នុត សាអាន ប្រធានគណៈកម្មាធិការប្រឆាំងទារុណកម្ម និងលោកស្រី ទឹកស៊ីអ៊ីវ ២០០យួរ និងនំ ៣០០ប្រអប់ ទឹកប្រាក់១០លានរៀល
៣១. អង្គការក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា និងអង្គការ Novelle Optique អង្ករ ៤តោន, ប្រេងឆា ២៥០ដប ,ទឹកស៊ីអ៊ីវ ២៥០ដប ,ត្រីខ ១,២៥០កំប៉ុង និងទឹកប្រាក់១០លានរៀល
៣២. លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងលោកស្រី យាន ឌីណា ទឹកប្រាក់១០លានរៀល
៣៣. លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកស្រី គង់ សំអាតទឹកប្រាក់១០លានរៀល
៣៤. លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី និងលោកស្រី ហេង លីដែន ទឹកប្រាក់១០លានរៀល
៣៥. លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា ទឹកប្រាក់១០លានរៀល
៣៦. លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកស្រី ស្រី ប៊ុណ្ណាដាវី ទឹកប្រាក់១០លានរៀល
៣៧. លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោកស្រី ហឹង ណារី ទឹកប្រាក់១០លានរៀល
៣៨. លោកស្រី សួន គីមស្រ៊ុន ទឹកប្រាក់ ៣លានរៀល
៣៩ លោក លឹម ពុទ្ធិឡា និងលោកស្រី ទឹកប្រាក់ ១លានរៀល
៤០ លោក សុក ស៊ីថា និងលោកស្រី ទឹកប្រាក់ ១លានរៀល
៤១ លោក កែវ ពៅ និងលោកជំទាវ ទឹកប្រាក់ ១លានរៀល
៤២ លោក ឡុង វិចិត្រ និងលោកស្រី ទឹកប្រាក់ ៤០ម៉ឺនរៀល
៤៣ លោក សុខ ហុង អគ្គនាយកក្រុមហ៊ុន HSC Co.,LTD ទឹកប្រាក់ ៥០,០០០ ដុល្លារ
៤៤ លោក ជាម ឃុនណាត និងលោកជំទាវ ទឹកប្រាក់ ៥០,០០០ ដុល្លារ
៤៥. លោក ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង និងលោកស្រី ទឹកប្រាក់ ៤០,០០០ ដុល្លារ
៤៦. លោក នូវ សុខភាព និងលោកស្រី ទឹកប្រាក់ ២៥,០០០ ដុល្លារ
៤៧ ក្រុមហ៊ុន អានឡុង អេហ្សត អ៊ិនវេសមេន ទឹកប្រាក់ ២៥,០០០ ដុល្លារ
៤៨ លោក វ៉ាង គិតមែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ហ្វែរវីន អ៊ិនធើប្រាយ ខមភេនី លីមីធីត (CFE) និងលោកស្រី អង្ករ ៥០តោន ទឹកប្រាក់ ២៥,០០០ ដុល្លារ
៤៩. លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកស្រី លាង ហៃ ទឹកប្រាក់ ២០,០០០ ដុល្លារ
៥០. លោក តុង ចំរើន ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកស្រី ទឹកប្រាក់ ២០,០០០ ដុល្លារ
៥១. លោក តុល លន ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកស្រី ទឹកប្រាក់ ២០,០០០ ដុល្លារ
៥២. លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងលោកស្រី ទឹកប្រាក់១២,៥០០ ដុល្លារ
៥៣. លោក កាំង យូម៉េង និងលោកស្រី ទឹកប្រាក់ ១០,០០០ ដុល្លារ
៥៤. លោកប្រធាន និងសហការីទាំងអស់នៃក្រុមហ៊ុន ជីន ប៉ី គ្រុប ទឹកប្រាក់ ១០,០០០ ដុល្លារ
៥៥. លោក ហ្គូវ ឆាយ អគ្គនាយកក្រុមហ៊ុន PRINCE ទឹកប្រាក់ ១០,០០០ ដុល្លារ
៥៦. លោក ហ៊ុន ប៉ាងហួរ អគ្គនាយកក្រុមហ៊ុនកាស៊ីណូ ឡឺម៉ាកាវ ទឹកប្រាក់ ១០,០០០ ដុល្លារ
៥៧. លោក សៃ អង្គលីន អគ្គនាយកក្រុមហ៊ុនកាស៊ីណូ XI-HU និងកាស៊ីណូ NAN HAI ទឹកប្រាក់១០,០០០ ដុល្លារ
៥៨. លោក តាំង គួង និងលោកស្រី ១០,០០០ ដុល្លារ
៥៩.លោក ទឹង ចាន់ណា និង លោកស្រី ទឹកប្រាក់ ១០,០០០ ដុល្លារ
៦០. លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ទឹកប្រាក់ ១០,០០០ ដុល្លារ
៦១. លោក តាំង ហុង នាយកក្រុមហ៊ុនកាស៊ីណូ សៀង ហៃ ទឹកប្រាក់៥,០០០ ដុល្លារ
៦២. លោក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកស្រី ទឹកប្រាក់៥,០០០ ដុល្លារ
៦៣. លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និង លោកស្រី ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៤. លោកប្រធាន និងថ្នាក់ដឹកនាំព្រមទាំងមន្រ្តីទាំងអស់នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៥. លោក ផាង សម្បត្តិ និង លោកស្រី ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៦ សមាគមពាណិជ្ជកម្មចិន ឆាវ សាន ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៧. លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកស្រី ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៨. លោក វ៉ាង យ៉ុង អគ្គនាយកក្រុមហ៊ុនកាស៊ីណូ បាវិតម៉ុកបាយ ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៩. លោកឧកញ៉ា ហេង ប្រសិទ្ធ និង លោកជំទាវ ទឹកប្រាក់ ៥,០០០ ដុល្លារ
៧០. លោក ពន្លឺ មង្គល និង លោកស្រី ទឹកប្រាក់ ៤,០០០ ដុល្លារ
៧១. លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៤,០០០ ដុល្លារ
៧២. លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងលោកស្រី ទឹកប្រាក់ ៣,០០០ ដុល្លារ
៧៣. លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ទឹកប្រាក់ ២,៥០០ ដុល្លារ
៧៤. លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ទឹកប្រាក់ ២,០០០ ដុល្លារ
៧៥.លោក យឹម សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងលោកស្រី ២,០០០ ដុល្លារ
៧៦. លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកស្រី ទឹកប្រាក់ ២,០០០ ដុល្លារ
៧៧. លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងលោកស្រី ទឹកប្រាក់២,០០០ ដុល្លារ
៧៨. លោក ឆាង ស៊ីវណ្ណ ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកស្រី ទឹកប្រាក់ ២,០០០ ដុល្លារ
៧៩. លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងលោកស្រី ទឹកប្រាក់ ២,០០០ ដុល្លារ
៨០. លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្រី ទឹកប្រាក់ ២,០០០ ដុល្លារ
៨១.លោក ហេង ជំនិត និងលោកជំទាវ ទឹកប្រាក់ ១,០០០ ដុល្លារ
៨២. លោក សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ទឹកប្រាក់ ១,០០០ ដុល្លារ
៨៣. លោក ចុង សុវណ្ណនី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកស្រី ទឹកប្រាក់ ១,០០០ ដុល្លារ
៨៤. លោក គង់ សុខសាន្ត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងលោកស្រី ទឹកប្រាក់ ១,០០០ ដុល្លារ
៨៥. លោក គឺ ដារ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ទឹកប្រាក់ ១,០០០ ដុល្លារ
៨៦. លោក តូច ឈួនសៅរិទ្ធ និងលោកស្រី ទឹកប្រាក់ ១,០០០ ដុល្លារ
៨៧. លោក ប៉ូលី ដា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ទឹកប្រាក់ ៥០០ ដុល្លារ
៨៨. លោក ហ៊ុន សុច្ចរា ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកស្រី ឈុត សុគន្ធី ទឹកប្រាក់ ៥០០ ដុល្លារ
៨៩. លោក ឡី សុភាព ទីប្រឹក្សាសម្តេចក្រឡាហោម ទឹកប្រាក់ ៥០០ ដុល្លារ
៩០. លោក អ៊ិត ស៊ីដារា អាជីវករ ទឹកប្រាក់ ៥០០ ដុល្លារ
៩១. លោក ហ៊ន់ លីមស៊ែល អាជីវករ ទឹកប្រាក់ ៥០០ ដុល្លារ
៩២. លោក ឡុង ផន និងលោកស្រី ទឹកប្រាក់ ៥០០ ដុល្លារ
៩៣. លោក ថាន ចាន់ ទឹកប្រាក់ ២០០ ដុល្លារ
៩៤. លោក ឈុត សារ៉េន ទឹកប្រាក់ ២០០ ដុល្លារ
ដូច្នេះសរុបអំណោយរបស់សប្បុរសជនទាំងអស់រួមមាន៖
– អង្ករចំនួន ៤៧០ តោន
– ប្រាក់ដុល្លារចំនួន ៤៥៨,៥០០ ដុល្លារ
– ប្រាក់រៀលចំនួន ២២០ លានរៀល
សរុបគិតជាអង្ករសុទ្ធមានចំនួន ១,៥៣៧តោន
– ស្បៀង ៖ មី ១៧៥កេសធំ និង១០០កេសតូច, ត្រីខ ៤៧កេសធំ និង១,២៥០កំប៉ុង , ទឹកស៊ីអ៊ីវ ១២,២៥០ដប និង១,២៥០យួរ , ទឹកត្រី ១២,០០០ដប និង១,០៥០យួរ, ប្រេងឆា ២៥០ដប និងនំចំនួន ៣០០ប្រអប់

ចំពោះអំណោយរបស់សប្បុរសជនទាំងអស់ត្រូវបានបែងចែកនិងចែកជូនដល់ជនរងគ្រោះមានដូចខាងក្រោម៖
-អង្ករទទួលបានពីសប្បុរសជនសរុបចំនួន ១,៥៣៧ តោន
-អង្ករដែលបានឧបត្ថម្ភជូនជនរងគ្រោះក្នុងពេលទឹកជំនន់អស់ចំនួន ៣៩៥តោន ក្នុងនោះរួមមានខេត្តបាត់ដំបងអស់ចំនួន ២៥៥តោន, ខេត្តបន្ទាយមានជ័យអស់ចំនួន១០០តោន និងផ្តល់ជូនក្រុមការងារស្រុកកំពង់ត្របែកខេត្តព្រៃវែងអស់ចំនួន ៤០តោន។ដូច្នេះអង្ករដែលនៅសល់ចំនួន (១,៥៣៧តោន – ៣៩៥តោន) = ១,១៤២ តោន
ចំពោះអង្ករដែលនៅសល់ចំនួន ១,១៤២តោន ខាងលើ ត្រូវបានបែងចែកជូនក្រុង-ស្រុកនៃខេត្តបាត់ដំបងចំនួន ៦០% ស្នើនឹង ៦៨៥.២តោន និងខេត្តព្រៃវែងចំនួន ៤០% ស្មើនឹង ៤៥៦.៨តោន សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្វះខាត ដូចមានខាងក្រោម៖
-ខេត្តបាត់ដំបង (អង្ករចំនួន ៦៨៥.២តោន)
១. ស្រុកបរវេល ១០% X ៦៨៥.២តោន = ៦៨.៥២តោន
២. ស្រុកបាណន់ ១០% X ៦៨៥.២តោន= ៦៨.៥២តោន
៣. ស្រុកសំពៅលូន ៥% X ៦៨៥.២តោន = ៣៤.២៦តោន
៤. ស្រុកថ្មគោល ១០% X ៦៨៥.២តោន = ៦៨.៥២តោន
៥. ក្រុងបាត់ដំបង ៧.៥% X ៦៨៥.២តោន = ៥១.៣៩តោន
៦. ស្រុកឯកភ្នំ ៧.៥% X ៦៨៥.២តោន = ៥១.៣៩តោន
៧. ស្រុកមោងឬស្សី ១០% X ៦៨៥.២តោន = ៦៨.៥២តោន
៨. ស្រុកសង្កែ ១០% X ៦៨៥.២តោន = ៦៨.៥២តោន
៩. ស្រុកភ្នំព្រឹក ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១០. ស្រុកកំរៀង ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១១. ស្រុកគាស់ក្រឡ ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១២. ស្រុកសំឡូត ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១៣. ស្រុករតនមណ្ឌល ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១៤. ស្រុករុក្ខគិរី ៥% X ៦៨៥.២តោន = ៣៤.២៦តោន
សរុប ៦៨៥.២តោន

-ខេត្តព្រៃវែង (អង្ករចំនួន ៤៥៦.៨តោន)
១. ក្រុងព្រៃវែង ៥% X ៤៥៦.៨តោន = ២២.៨៤តោន
២. ស្រុកព្រះស្តេច ៥% X ៤៥៦.៨តោន = ២២.៨៤តោន
៣. ស្រុកកំពង់ត្របែក ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៤. ស្រុកបាភ្នំ ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៥. ស្រុកពោធិ៍រៀង ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៦. ស្រុកកំចាយមារ ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៧. ស្រុកពាមរក៍ ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៨. ស្រុកមេសាង ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៩. ស្រុកពាមជរ ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន មក
១០. ស្រុកស៊ីធរកណ្តាល ៥% X ៤៥៦.៨តោន = ២២.៨៤តោន
១១. ស្រុកពារាំង ៥% X ៤៥៦.៨តោន = ២២.៨៤តោន
១២. ស្រុកស្វាយអន្ទរ ៥% X ៤៥៦.៨តោន = ២២.៨៤តោន
១៣. ស្រុកកញ្ជ្រៀច ៥% X ៤៥៦.៨តោន = ២២.៨៤តោន
សរុប ៤៥៦.៨តោន

ជាថ្មីម្តងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមប្រសិទ្ធពរជ័យសិរីមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖