ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជាខេត្ត បានបរិច្ចាគថវិកាចំនួន ៨.៤៦០.០០០រៀល​ និង​ ៣៩៥ដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ និងរួមចំណែកកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិក​ និងអ្នកស្ម័គ្រចិត្ត​ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ បានបរិច្ចាគថវិកាចំនួន ៨.៤៦០.០០០រៀល​ និង​ ៣៩៥ដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀម​បម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងជាជំហ៊ានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖