អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មាន Daily Mail បានបញ្ជាក់ថា ស្ត្រីម្នាក់ ព្រោះតែខឹងសង្សារស្រឡាញ់គ្នាអស់រយៈពេល៨ឆ្នាំមកហើយមិនព្រមចូលស្តីដណ្តឹង ក៏សម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការ។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងក្រុង Ndola នៃប្រទេ Zambia ខណៈស្រ្តីជាដើមបណ្ដឹងមានឈ្មោះ Gertrude Ngoma អាយុ២៦ ឆ្នាំ និងបុរសជាសង្សារមានឈ្មោះថា Herbert Salaliki អាយុ ២៨ ឆ្នាំ។
បើយោងតាមពាក្យបណ្ដឹងរបស់អ្នកនាង Gertrude Ngoma បានបញ្ជាក់ថា នៅពេលចាប់ផ្តើមស្រឡាញ់គ្នាដំបូងលោក Herbert Salaliki បានបង្ហាញអំពីគម្រោងរៀបការច្បាស់លាស់ណាស់ តែរហូតមកទល់នឹងពេលនេះគាត់នៅតែមិនព្រមសុំនាងរៀបការទៀត ខណៈពួកគាត់មានកូនម្នាក់ជាចំណងដៃស្នេហាដែលមានរយៈពេល ៨ ឆ្នាំនេះទៀតផង។
បើតាមការអះអាងពី លោក Herbert Salaliki ក៏បានឲ្យដឹងថា មូលហេតុដែលគាត់មិនទាន់សម្រេចចិត្តរៀបការ ក៏ព្រោះតែគាត់មិនទាន់មានលុយគ្រប់គ្រាន់ តែមិនមែនគាត់គ្មានការទទួលខុសត្រូវនោះទេ។
ដោយឡែកជាការឆ្លើយតបពីខាងមន្រ្តីតុលាការវិញ ក៏បានបញ្ជាក់ដែរថាចំពោះករណីខាងលើនេះ តុលាការមិនអាចជួយអ្វីបានច្រើននោះទេព្រោះតែវាមិនមែនជាករណីបទល្មើសដែលត្រូវដោះស្រាយតាមផ្លូវច្បាប់ ។ ដោយមន្រ្តីតុលាការ បានណែនាំឲ្យស្រ្តីជាម្ចាស់ដើមបណ្ដឹងរាយការណ៍ករណីនេះជូនឪពុកម្តាយទាំងសងខាង និងលោកអាចារ្យដែលទទួលបន្ទុករៀបចំកម្មពិធីមង្គលការវិញ ប្រហែលអាចមានដំណោះស្រាយឲ្យនាងរៀបការដូចបំណងប្រាថ្នារបស់ខ្លួនបាន៕ដោយ៖សហការី
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង